សមត្ថកិច្ច ត្រៀមបញ្ជូនខ្មែរអ៊ិស្លាម ២នាក់ ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យចំនួន ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ ជាសាធារណៈ មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមនីតិវិធី នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

ជនសង្ស័យទាំងពីរនាក់ ឈ្មោះ វ៉ែន សំណាងរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម និងឈ្មោះ ឯល អាត់ទរី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ។ ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលកម្លាំងចុះឆែកឆេរផ្ទះលេខ១២ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៩:៣០នាទី។ ចំពោះវត្ថុតាងចាប់យកមាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១គីឡូក្រាម ៣០១,៩៩ក្រាម។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងផ្ទះលេខ១២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner