ក្រុមប្រតិភូកីឡាទូកក្តោងកម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រកួតនៅហ្វីលីពីន

អត្ថបទដោយ៖
ហេង វណ្ណា

ទីក្រុង ស៊ូប៊ិច ប្រទេសហ្វីលីពិន៖ នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមប្រតិភូកីឡាទូកក្តោងកម្ពុជា ដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន  បានត្រៀមខ្លួនសម្រាប់ការប្រកួត ដោយបានបញ្ជូនឧបករណ៍ទូកក្តោងទាំង ០៣គ្រឿងរបស់កម្ពុជាធ្វើការត្រួតពិនិត្យបច្ចេកទេសមុនការប្រកួត ( Equipment Inspection ) ដោយមន្រ្តីត្រួតពិនិត្យបច្ចេកទេស ដែលប្រទេសជាម្ចាស់ផ្ទះ អញ្ចើញមកពីសហព័ន្ធកីឡាទូកក្តោងអាស៊ី ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងពិភពលោក។
សូមរំលឹកផងដែរថា សំរាប់វិញ្ញាសាទូកក្តោងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០នេះនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ០២ រហូតដល់ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ ។
តារាងកម្មវិធី ៧ប្រភេទកីឡាកម្ពុជាប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ថ្ងៃទី០១ ខែធ្នូ ស្អែកនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner