សាលាមធ្យមបច្ចេកទេស បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើការងាររបៀប ជូនថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធ

ដីឥដ្ឋ៖ លោកឧត្តមសេនីយ៍ឯក ពេជ្រ ពិសិដ្ឋ នាយកសាលាមធ្យមបច្ចេកទេស បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើការងាររបៀប ដោយមានការអញ្ជើញចូលរួមពីនាយករងសាលា នាយការិយាលល័យចំណុះ និងមន្រ្តីពាក់ព័ន្ធមួយចំនួននៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២២ ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ពេជ្រ ពិសិដ្ឋ បានសម្តែងនូវការស្វាគមន៍ចំពោះលោកឧត្តមសេនីយ៍ វរសេនីយ៍ អស់លោក លោកស្រីទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្ទៃក្នុង នាឱកាសនេះ។

បន្ទាប់មក លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងផ្អែកតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ អនុវត្តតាមកម្មវិធីការងារប្រចាំខែកុម្ភៈ ព្រមទាំងផែនការបណ្តុះបណ្តាលផ្ទៃក្នុងរបស់សាលា ថ្ងៃនេះយើងធ្វើការបណ្តុះបណ្តាលផ្ទៃក្នុងលើការងាររបៀប ជូនថ្នាក់ដឹកនាំនិងមន្រ្តី ដើម្បីបង្កើតសមត្ថភាព និងលើកកម្ពស់ប្រសិទ្ធការងាររបស់ការិយាល័យចំណុះ។ ហើយវគ្គសិក្សានេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងវគ្គបណ្តុះបណ្តាលផ្ទៃក្នុងនេះ លោកឧត្តមសេនីយ៍ឯក បានលើកឡើងនិងឧទ្ទេសនាមលើចំណុចមួយចំនួន ដូចខាងក្រោម៖
១- គោលបំណង
២- អត្ថន័យនិងសារប្រយោជន៍នៃការងារទទួលលិខិតចូល
៣- ការងារទទួលលិខិតចូល
៤- ការបង្កើតលិខិតចេញ
៥- ការតាមដានលិខិតផ្ញើចេញ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ប្រធានកិច្ចប្រជុំ បានជូនពរលោកឧត្តមសេនីយ៍ វរសេនីយ៍ អស់លោក លោកស្រីទាំងអស់ សូមជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner