ឯកឧត្តម កាទើ មហាម៉ាត់ណោសស្រ៊ី៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលប្រសិទ្ធនាមថា Motorrad Angkor Festival ២០១៩ ជាចំណែកសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម កាទើ មហាម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលប្រសិទ្ធនាមថា Motorrad Angkor Festival ២០១៩ ជាចំណែកសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកាន់កម្ពុជា ។ នេះបើតាមលើកឡើងរបស់ឯកឧត្តម កាលពីព្រឹកមិញ ក្នុងសន្និសិទសាព័ត៌មាន ព្រឹត្តិការណ៍ Motorrad Angkor Festival ២០១៩ ក្នុងនាមតំណាងក្រសួងទេសចរណ៍។

ឯកឧត្តម កាទើ មហាម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្តថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយដ៏សំខាន់ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ នៅក្នុងតំបន់បេតិកភណ្ឌ វប្បធម៌ធម្មជាតិ របស់ខេត្តសៀមរាបទៅកាន់ពិភពលោក ។ ហើយព្រឹត្តិការណ៍នេះបានទាញយកចំណាប់អារម្មណ៍របស់កីឡាករក្រៅប្រទេសមកចូលរួម ដូច្នេះព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់ កម្ពុជាទទួលបានភ្ញៀវទេសចរកើនឡើងបន្ថែមទៀត។

ឯកឧត្តមបានឲ្យដឹងទៀតថាកាលពីឆ្នាំ ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៦លាន ២សែននាក់ ហើយនៅឆ្នាំ ២០១៩ ក្នុងអំឡុង ១០ខែចុងក្រោយនេះមានការកើនឡើង ប្រមាណជាង ១០%។ ឯកឧត្តមសង្ឃឹមថា ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះនឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជា អ្នក តាមរយៈកីឡាករ និងភ្ញៀវដែលបានមកចូលរួម ហើយផ្តិតយករូបភាពស្អាតៗដើម្បីទៅចែករំលែកនៅលើបណ្ដាញទំនាក់ទំនងដែលអាចឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ត្រូវបានគាំទ្រដោយរដ្ឋបាលខេត្តសៀមរាប ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមយានយន្តកម្ពុជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ព្រមទាំង Think Plastic និង GREEN NATURAL WATER PURIFIRE សមាគមចុង និងសមាគមទេសចរណ៍ខេត្តសៀមរាប៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner