វេទិកាស្តីពី សកម្មភាពយុវជនខេត្តសៀមរាប ដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ អង្គការ គណៈកម្មាធិការសហប្រតិបត្តិការណ៍ដើម្បីកម្ពុជា និង បណ្ដាញសម្របសម្រូលអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តសៀមរាប សហការជាមួយអាជ្ញាធរក្រុងសៀមរាប បានរៀបចំវេទិកាស្តីពី សកម្មភាពយុវជនខេត្តសៀមរាប ដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តសៀមរាប។ ដោយមានវត្តមានសមាជិក សមាជិកា មកពីសមាគមន៍ អង្គការដៃគូ យុវជន មកពីវិស័យឯកជន និងប្អូនៗនិស្សិត សរុបជិត២០០នាក់។

លោកស្រី ញាណ ភួងម៉ាលី ប្រធានបណ្ដាញសម្របសម្រួលអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ក្នុងគោលបំណងនៃកម្មវិធីសកម្មភាពយុវជនខេត្តសៀមរាប ដើម្បីគោលដៅរវឌ្ឍន៍ប្រកបដោយចីរភាពមានដូចជា៖ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីគោលដៅអវឌ្ឍន៍ប្រកបដោយចីរភាពសកល និង គោលដៅអវឌ្ឍន៍ប្រកបដោយភាពចិរភាពកម្ពុជាដល់សាធារណៈជន ជាពិសេសក្នុងចំណោមយុវជនដែលមកពីស្ថានភាពសង្គមសេដ្ឋកិច្ចខុសៗគ្នាក្នុងខេត្តសៀមរាប-បង្កើតយន្តការចូលរួមរបស់យុវជន ដើម្បីយយុវជនកម្ពុជា ជាពិសេសយុវជនខេត្តសៀមរាប ចូលរួម និងមានឥទ្ឋិពលដល់អ្នកបង្កើតគោលនយោបាយ និងអ្នកសម្រេចចិត្តលើគោលយោបាយដើម្បីដាក់បញ្ចូលគំនិត តម្រូវការ និងសំឡេងយុវជនក្នុងដំណើរការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព-ដើម្បីលើកកម្ពស់ការងារស្ម័គ្រចិត្តដល់យុវជន ជាពិសេសយុវជននៅតាមតំបន់ជនបទ តាមរយៈការបង្ហាញអំពីការចូលរួមចំណែករបស់ពួកគេក្នុងការងារស្ម័គ្រចិត្តដើម្បីសន្តិភាព និង ការអភិវឌ្ឍន៍ប្រកបដោយចិរភាព នៅក្នុងសហគមន៍របស់ពួកគេ និងដើប្បីធ្វើការប្រមែប្រមូលការគាំទ្រពីសំណាក់ដៃគូពាក់ព័ន្ធចូលរួមក្នុងយុទ្ឋនាការសង្គមមានដូចជា ទឹកស្អាត និងអនាម័យបរិស្ថានតាមរយៈការដាំដើមឈើមួយដើម និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅកម្ពុជា ។

លោកស្រី ញាណ ភួងម៉ាលី បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនេះអាចបង្កើនចំណេះដឹងស្វែងយល់បន្ថែមថាអ្វីជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ២០០០-២០១៥និងជារបៀបវារៈបន្តសម្រាប់ការអភិវឌ្ឍជាសកលឆ្នាំ២០១៦-២០៣០ គឺគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា(CSDG) ជាផែនការសកម្មភាពរួមសម្រាប់មនុស្ស(សង្គម), ភពផែនដី (បរិស្ថាន ភាពរុងរឿង(សេដ្ឋកិច្ច) ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ ក្នុងមហាសន្និបាតលើកទី៧០ កាលពីខែកញ្ញា ឆ្នាំ២០១៥ នាទីក្រុងញូវយ៉កនៅសហរដ្ឋអាមេ៉រិក។

ហើយប្រទេសកម្ពុជាគឺ ជាប្រទេសមួយដែលមានចំនួនប្រជាជនជាយុវជន និងយុវវ័យជំទង់ខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។បើយោងទៅតាមរបាយការណ៍ស្រាវជ្រាវរបស់ អង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ (UNV) កាលពីឆ្នាំ២០១៧ ៥២.២% នៃចំនួនប្រជាជនកម្ពុជាសរុបគឺមានអាយុក្រោម ២៥ ឆ្នាំ ហើយក្នុងនោះប្រមាណជា ២០.៦% គឺមានអាយុចន្លោះពី ១៥ ដល់ ២៤ ឆ្នាំ។ដូច្នេះកម្ពុជាជាប្រទេសមានធនធានល្អបំផុតសម្រាប់យុវជនចូលរួមការងារស្ម័គ្រចិត្តដើម្បីសង្គម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក ហ៊ុន សម្បត្តិ នាយករដ្ឋបាលក្រុងសៀមរាប បានសំដែងការគាំទ្រដល់អង្គវេទិកាស្តីនេះ។ លោកមានប្រសាសន៍ថា៖ កម្មវិធីសកម្មភាពយុវជនដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺមានគោលបំណងសំខាន់ៗបួន ៖ ១.ដើម្បីបញ្ចបចំណេះដឹងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាដល់សាធារណៈជនជាពិសេសក្នុងចំណោមយុវជនដែលមកពីស្ថានភាពសង្គម សេដ្ឋកិច្ចខុសៗគ្នាក្នុងខេត្តសៀមរាប ។

២.បង្កើតយន្តការការចូលរួមរបស់យុវជន ដើម្បីអោយយុវជនកម្ពុជាជាពិសេសយុវជននៅខេត្តសៀមរាប ចូលរួមនឹងមានឥទ្ធិពលដល់អ្នកបង្កើតគោលនយោបាយ និងអ្នកសម្រេចចិត្តលើគោលនយោបាយដើម្បីដាក់បញ្ចូលគំនិត តម្រូវការ និងសំឡេងយុវជនក្នុងដំណើរនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

៣.ដើម្បីលើកកម្ពស់ការងារស្ម័គ្រចិត្តដល់យុវជន ជាពិសេសយុវជននៅតាមតំបន់ជនបទ តាមរយៈការបង្ហាញអំពីការចូលរួមចំណែករបស់ពួកគេក្នុងការងារស្ម័គ្រចិត្តដើម្បីសន្តិភាព និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងសហគមន៍របស់ពួកគេក្នុងខេត្តសៀមរាប។

៤.ដើម្បីធ្វើការប្រមែប្រមូលការគាំទ្រពីសំណាក់ដៃគូពាក់ព័ន្ធចូលរួមក្នុងយុទ្ធនាការសង្គមមានដូចជា ទឹកស្អាតនិងអនាម័យ បរិស្ថាន តាមរយៈការដាំដើមឈើមួយលានដើម និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅកម្ពុជា ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner