រថយន្តបុកម៉ូតូ នៅស្រុកអូរជ្រៅ របួស០២នាក់ប្តីប្រពន្ធ,ព្យាយាមបើករត់គេចខ្លួនទីបំផុតឃាត់បាននៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ ពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់ ដោយសាររថយន្តបុកប៉ះម៉ូតូរួចព្យាយាមបើករត់ ទីបំផុតត្រូវបានកម្លាំងនគរបាលដេញតាមឃាត់រថយន្តបាន តែអ្នកបើកបររត់គេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧ និង៣០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំខាងត្បូងភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ៖ ជនរងគ្រោះ ០២នាក់ ១/-ឈ្មោះ រិន បូរី ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តីបើកបរម៉ូតូម៉ាក់ទ្រីម សេរី2005 ពណ៌ខ្មៅពាក់ ស្លាកលេខ បាត់ដំបង1E-1962 និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ញុយ ប៊ុនថាំ ភេទស្រី អាយុ៣១ឆ្នាំ ទាំង០២នាក់ប្តីប្រពន្ធ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូឌុបប្រពន្ធក្នុងគោលដៅពីទិសខាងជើងទៅទិសខាងត្បូង ពេលមកដល់កន្លែងកើតហេតុមានរថយន្តម៉ាក់Toyota Camry សេរី ១៩៨៧ ពណ៌ឈាមជ្រូក ស្លាកលេខ ច.1791ភព2 បើកបរមានគោលដៅពីទិសខាងត្បូង ទៅទិសខាងជើងច្រាសទិសគ្នា បានឡើងវ៉ាជែងរថយន្ត០១គ្រឿងទៀត បណ្តាលឲ្យជ្រុលចង្កូតទៅបុកប៉ះជាមួយនិងម៉ូតូ បណ្តាលឲ្យអ្នកជិៈម៉ូតូរងរបួសធ្ងន់ទាំង ០២នាក់ ។

ក្រោយពីបង្កហេតុ ម្ចាស់រថយន្តបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ តែកម្លាំងអធិការនគរបាលស្រុកអូរជ្រៅ ដេញតាមចាប់បានរថយន្ត នៅក្នុងក្រុងសិរីសោភណ័ ចំណែកអ្នកបើកបររត់គេងខ្លួនបាត់ ។ រថយន្តនិងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំពោះជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner