យោធា​ចិន​ប្តេជ្ញា​រារាំង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស ខណៈដែលសហរដ្ឋ​អាមេរិក​លក់​អាវុធ​តម្លៃ ១០០​លាន​ដុល្លារដល់​តៃវ៉ាន់

ប៉េកាំង៖ ក្រសួងការពារជាតិចិនបានថ្កោលទោសការលក់គ្រឿងបរិក្ខាមីស៊ីល និងកញ្ចប់សេវាក្នុងតម្លៃ ១០០លានដុល្លាររបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះទៅឱ្យកោះតៃវ៉ាន់ថា ជាការជ្រៀតជ្រែកទាំងស្រុងនៅក្នុងកិច្ចការក្នុងស្រុករបស់ប្រទេសចិន ហើយបានសន្យាថា នឹងរារាំងឥទ្ធិពលបរទេសណាមួយ។

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វូ គៀន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនិយាយថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ “ចិនតែមួយ” និងសេចក្តីថ្លែងការណ៍រួមចំនួនបីរបស់សហរដ្ឋអាមេរិក និងចិន។ លោកបន្ថែមថា ការលក់សព្វាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅឱ្យកោះតៃវ៉ាន់ បានបំផ្លាញទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជារវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ, បង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ដូច្នេះហើយ ចិនសម្តែងការអាក់អន់ចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់។

បន្ថែមលើនេះ ទីក្រុងប៉េកាំងកំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលកិច្ចព្រមព្រៀងលក់អាវុធឱ្យទីក្រុងតៃប៉ិ និងកាត់ផ្តាច់ទំនាក់ទំនងណាមួយជាមួយយោធារបស់តៃវ៉ាន់ផងដែរ៕ ប្រភព៖ Sputniknews ដោយលោក ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner