រដ្ឋបាលរាជធានីភ្នំពេញ៖ មង្គលការ និងពិធីជួបជុំនានា មិនអនុញ្ញាតឱ្យអង្គុយលើសពីប្រាំពីរនាក់ក្នុងមួយតុ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ នេះ បានចេញសេចក្តីណែនាំស្តីពីការក្រើនរំលឹកដល់ ប្រជាពលរដ្ឋនូវការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះទីតាំងដែល ប្រមូលផ្តុំមនុស្សច្រើន ដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើន ត្រូវណែនាំឲ្យ រៀបចំកៅអីអង្គុយមានគម្លាតសុវត្តិភាព ដោយមិនឲ្យលើសពី ប្រាំពីរនាក់ក្នុងមួយតុឡើយ៕ដោយ៖ អួន ស្រីរុំ


ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner