សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូលដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២
អត្ថបទដោយ៖
AMS OneMinute
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូលដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ពីថ្ងៃទី១០-១៣ កុម្ភៈ ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។
សម្ដេចតេជោនឹងជួបជាមួយលោកប្រធានាធិបតីកូរ៉េ Moon Jae-in ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្ដេចតេជោក៏នឹងជួបជាមួយលោក Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀត។



