រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា បានអំពាវនាវដល់យុវជនយុវនារីត្រូវយកថ្ងៃ ១៤ កុម្ភៈ ប្រែក្លាយជាទិវានៃក្តីស្រឡាញ់ ដើម្បីតបស្នងនូវការដឹងគុណចំពោះឪពុកម្តាយ ក្រុមគ្រួសារ មិត្តភ័ក្ត្ររបស់ខ្លួន និងកុំធ្វើអ្វីដែលប្រាស់ចាកពីប្រពៃណីដ៏ល្អ របស់ខ្មែរ

បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម សខេង បានថ្លែងអំពាវនាវដល់យុវជន យុវនារីទាំងអស់
ត្រូវប្រែក្លាយ និងយកថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខ
នេះ ឲ្យទៅជាទង្វើក្នុងការប្រតិបត្តិ និងការគោរពតបស្នងដល់អ្នកមានគុណមាន មាតាបិតា ឪពុកម្តាយខ្លួនឲ្យបានប្រសើរ ហើយសុំកុំយកថ្ងៃ១៤ កុម្ភៈ នាំគ្នាប្រព្រឹត្តនូវទង្វើប្រាសចាកពីទំនៀមទំលាប់ និងប្រពៃណីដ៏ល្អរបស់ខ្មែរយើងឲ្យសោះ ។

  ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម

រដ្ឋលេខាធិការ បានអញ្ជើញអមដំណើរ លោកជំទាវ ញ៉ែម សាខន ស ខេង ជាប្រធានក្រុមអ្នកម្តាយមនុស្សធម៌ និងប្រតិភូថ្នាក់ដឹកនាំសំខាន់ៗក្នុងឱកាសនាំយកអំណោយជាស្បៀង និងសម្ភារៈមួយចំនួនព្រមទាំងបានផ្តល់នូវភោជនាហារ១ពេល ជូនដល់លោកគ្រូ-អ្នកគ្រូចំនួន ៣៧នាក់ និងសិស្សានុសិស្ស សរុបចំនួន ៩០នាក់ នៃវិទ្យាល័យអប់រំពិសេសខេត្តបាត់ដំបង ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២២នេះ ។

ឯកឧត្តម ស សុខា ក៏សូមចូលរួមរំលែកនូវការខ្វះខាត និងផ្តល់ក្តីសលាញ់ ដោយមិនរើសអើងជាមួយអ្នកម្តាយមនុស្សធម៌ ដឹកនាំដោយលោកជំទាវ ញ៉ែម សាខន ស ខេង និងថ្នាក់ដឹកនាំក្រុមការងារជាពិសេសជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ដែលជានិច្ចជាកាលតែងយកចិត្ត ជាមួយលោកអ្នកគ្រូគ្រូនិងក្មួយៗសិស្សានិសិស្ស នៅវិទ្យាល័យអប់រំពិសេសនេះ ។

 លោក ងៀង សោភ័ណ្ឌ នាយកវិទ្យាល័យអប់រំពិសេសបាត់ដំបង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា នឹងផ្តល់នូវអាហារូបករណ៍ ១០០%កម្រិតថ្នាក់ឧត្តមសិក្សាជូនដល់សិស្សានុសិស្សនៅទីនេះដែលចង់បន្តការសិក្សាក្នុងកម្រិតឧត្តមសិក្សា ក្នុងនោះឯកឧត្តមនិងភរិយាផ្ទាល់ គឺជាអ្នករ៉ាប់រងផ្តល់ការសិក្សាដោយមិ

នបង់ថ្លៃ១០០%ដល់ក្មួយៗដែលចង់បន្តសិក្សានៅកម្រិតឧត្តមសិក្សា ៕ ដោយ ៖ អ៊ុក សំអាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner