សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន៣រូប និងតែងតាំងអភិបាលរង១រូប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក គីម រិទ្ធី ពីអភិបាលរង នៃគណ:អភិបាលខេត្តកណ្តាល ឱ្យកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតែងតាំងលោក ប្រាក់ សារ៉ាត ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណ:អភិបាលខេត្តកណ្តល។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ពៅ ពិសិដ្ឋ ពីអភិបាលរងខេត្តសៀមរាប ទៅជាអភិបាលរង នៃគណ:អភិបាលខេត្តពោធិ៍សាត់ និងផ្ទេរភារកិច្ចលោក អ៊ឹង គឹមលាង ពីអភិបាលរងខេត្តពោធិ៍សាត់ ទៅជាអភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ ដែលទើបតែទទួលបាននៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២៕

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner