ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដែលមានជាទូទៅស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ដើរតួជាឧបករណ៍មួយដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជាតិ
អត្ថបទដោយ៖
AMS OneMinute
ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដែលមានជាទូទៅស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ដើរតួជាឧបករណ៍មួយដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជាតិ ដោយឈរលើមូលដ្ឋាននៃការប្រកួតប្រជែងប្រកបដោយតម្លាភាព សមភាព និងស្មោះត្រង់រវាងរដ្ឋ និងប្រតិបត្តិករទូរគមនាគមន៍។
ការបង្កើតច្រកទ្វារអ៉ិនធឺណិតជាតិរួមចំណែកដល់ការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៉ិនធឺណិត ដូចជាការប្រើប្រាស់ដោយខុសច្បាប់នូវការតភ្ជាប់បណ្តាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់តាមអ៉ិនធឺណិត ជាដើម។

