ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ថ្ងៃទី១៦ កុម្ភៈ ២០២២

អត្ថបទដោយ៖
AMS OneMinute

ជប៉ុនបានផ្តល់កម្ចី និងជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ

ក្រុមប្រឆាំងតែងហៅសម្តេចមេដឹកនាំពូកែដើរសុំ តែការសុំនោះគឺដើម្បីសង់ផ្លូវ ស្ពាន ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ មិនមែនសុំយកមកបង្ហើយផ្ទះបាយរបស់សម្តេចទេ

ផ្លូវជាតិលេខ៧៣ ពីត្បូងឃ្មុំ កាត់ឆ្លូង មកទីរួមខេត្តក្រចេះ គឺជាការជំរុញរបស់លោក គាត ឈុន

អភិបាលខេត្តក្រចេះ លោក វ៉ា ថន គឺជាក្មួយប្រសាររបស់សម្តេច។ តែងតាំងហើយ ទើបដឹងថាជាក្មួយប្រសារ

ការជ្រើសរើសមន្ត្រីមូលដ្ឋានជាការជ្រើសរើសរបស់ក្រសួងមហាផ្ទៃ តែក៏ត្រូវឆ្លងកាត់នាយករដ្ឋមន្ត្រីដែរ

សម្តេចតេជោអរគុណជប៉ុនដែលបានបញ្ជូនយន្តហោះពិសេសមកទទួលលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជាទៅបំពេញទស្សនកិច្ច

ព្រឹកថ្ងៃទី១៦ កុម្ភៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន

នាយករដ្ឋមន្ត្រីជប៉ុន ៣រូប ហើយដែលបានអនុញ្ញាតឱ្យលោកបណ្ឌិត លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម គឺនៅឆ្នាំ២០១០ ២០១៦ និង២០១៨។

សម្តេចតេជោអរគុណជប៉ុន ដែលបានគាំទ្រដំណើរសម្តេចទៅកាន់មីយ៉ាន់ម៉ា។

សម្តេចតេជោថាគ្មានភាពចាំបាច់អីយកលុយទៅទិញពានរង្វាន់សន្តិភាពស៊ុនហាក់នោះឡើយ។ គណៈកម្មការផ្តល់ពានរង្វាន់ ក៏គ្មាននរណាអាចទិញបាននោះឡើយ

សម្តេចតេជោប្រតិកម្មជាមួយអ្នកឡើងថា ដំណើរដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា ជាការទូតប្រថុយប្រថាន។ សម្តេចសួរថា តើមាននរណាស្លាប់ដោយសារដំណើរទស្សនកិច្ចរបស់សម្តេចហើយឬនៅ? ការព្យាយាមកម្ចាត់ក្រុមយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបានឡើយ

សម្តេចតេជោអំពាវនាវដល់អាជ្ញាធរគ្រប់ខេត្ត ផ្តល់បរិយាកាសឱ្យបក្សនយោបាយទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ធ្វើសកម្មភាពនយោបាយ។ គណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមច្បាប់ដែលមានជាធរមាន ឬច្បាប់កំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

កម្ពុជាប្តេជ្ញាមិនធ្វើឱ្យមានអំពើហិង្សា ជម្លោះ របួស ឬការស្លាប់ ដោយសារការបោះឆ្នោតនោះទេ

កម្មវិធីសម្តេចជួបសិស្សនិទ្ទេស A និងក្រុមគ្រូពេទ្យ TYDA ត្រូវបានលើកពេល ព្រោះការរាតត្បាតកូវីដ១៩

អត្រាអ្នកទៅចាក់ដូសជំរុញមានសភាពយឺតយ៉ាវ។ សម្តេចតេជោ អំពាវនាវឱ្យពន្លឿនការចាក់ដូសជំរុញ

ទោះបីវ៉ាក់សាំងប៉ុន្មានដូសក៏ដោយ ក៏ត្រូវតែប្រកាន់គោលការណ៍ ៣ការពារ និង៣កុំ!

ads banner