ក្រសួងប្រៃសណីយ៍ សម្រេចលុបអាជ្ញាបណ្ ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ ចំនួនពីរក្រុមហ៊ុន

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន ជូន ដំណឹង មួយដោយបានបញ្ជាក់ថា នាថ្មីៗនេះ ក្រសួងបាន សម្រេច លុប អាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុនចំនួន ពីរដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្មរួចមក។

បញ្ជាក់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី ១៥ ខែ កុម្ភៈឆ្នាំ ២០២២ ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា ក្រុមហ៊ុនចំនួនពីរដែលក្រសួង បានសម្រេចលុបអាជ្ញាបណ្ណនេះមានដូចជា៖១. ក្រុមហ៊ុន 56B-LINK SUPPLY CHAIN MANAGEMENT CO., LTD. និង២.ក្រុមហ៊ុន KH TRANSPORTATION EXPRESS CO., LTD. ។
ទន្ទឹមនេះ ក្រសួងក៏បានណែនាំដល់ប្រតិបត្តិករទាំងពីរខាងលើ ឱ្យបំពេញមានកាតព្វកិច្ចទទួល ខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងករណី មាន ការតវ៉ាជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។

ក្រសួងប្រៃសណីយ៍បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនទៀតរថា កន្លងមកក្រសួងបានណែនាំដល់ប្រតិបត្តិករប្រៃសណីយ៍ ទាំងអស់ ឱ្យគោរពតាមច្បាប់ស្ដីពីវិស័យ ប្រៃសណីយ៍ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក៏ប៉ុន្តែមានប្រតិបត្តិករ មួយចំនួននៅតែមិនអនុវត្ត ឬអនុវត្តមិនទាន់បានពេញលេញ ស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណនៅឡើយ។ ដូចនេះ ក្នុងករណី ប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករ នោះនឹងត្រូវ ប្រឈមនឹងការព្យួរអាជ្ញាបណ្ណជាបណ្ដោះអាសន្ន ឬលុបអាជ្ញាបណ្ណ៕ដោយ៖ ម៉ាដេប៉ូ
សូមជូនសេចក្តីជូនដំណឹង

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner