លោក ឌី រ័ត្នខេមរុណ នាំយកថ្នាំ និងទឹកសម្លាប់មេរោគ របស់ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ ផ្តល់ជូនលោកចៅសង្កាត់ និងកម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី២
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថ្នាំ LIANHUA QINGWEN JIAONANG (ថ្នាំផ្តាសាយ) និង ទឹកថ្នាំសំលាប់មេរោគ ជាកាឧបត្ថម្ភ របស់ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ បានផ្តល់ជូនលោក ចៅសង្កាត់ និង កម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី២ ចំនួន ៣០នាក់ នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
នាឱកាសនោះដែរ លោក អភិបាលរងខណ្ឌមានជ័យ បានថ្លែងអំណរគុណ ជូនចំពោះ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ ដែរបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្លាំង នាពេលកន្លងមក ជាមួយគ្នានោះ លោក ឌី រត្ន័ខេមរុណ ក៏បានធ្វើការកោតសរសើរ ដល់កម្លាំង ប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី២ ដែលបានខិតខំបំពេញការងារ ក៍ដូចជាការចូលរួមប្រចាំការ និង ចុះល្បាតតាមមូលដ្ឋានកន្លងមកបានយ៉ាងសកម្ម ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបន្តទៀតថា នេះជាលើកទី៤ ដែលលោកជំទាវ អ៊ួន សុវណ្ណរិន្ទ បានផ្តល់ការឩបត្ថម្ភ នូវថ្នាំប្រភេទ LIANHUA QINGWEN JIAONANG (ជាប្រភេទ ថ្នាំផ្តាសាយ) និងថ្នាំសំលាប់មេរោគ ដើម្បីអោយបងប្អូន ប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី២ ដើម្បីទុកប្រើប្រាស់ ការពារសុខភាព បំបាត់ជំងឺផ្តាសាយ ក្អក ឬ ក្រដាស ក្តៅខ្លួន ឈឺក្បាល ឈឺបំពង់ក ក្នុងពេលចុះបំពេញការងារ ។
អំណោយផ្តល់ជូនលោកចៅសង្កាត់ និង កម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យរួមមាន ថ្នាំប្រភេទ LIANHUAQINGWEN JIAONANG (ថ្នាំផ្តាសាយ) ចំនួន ១២០ប្រអប់ និង ថ្នាំសំលាប់មេរោគ ៣០ដប ផងដែរ ៕ ដោយ / គ្រី សម្បត្តិ




