រុស្ស៊ីថាខ្លួនកំពុងដកកងទ័ពចេញ ពីព្រំដែនអ៊ុយក្រែន តែសហរដ្ឋអាមេរិក និងអង្គការណាតូថា នៅដដែល

គៀវ៖ សហរដ្ឋអាមេរិក និងអង្គការណាតូប្រកាសថា រុស្ស៊ី នៅតែបន្តដាក់ពង្រាយកងទ័ពនៅជុំវិញអ៊ុយក្រែន នៅថ្ងៃពុធ សប្តាហ៍នេះ បើទោះបីជាមានការអះអាងពីទីក្រុងម៉ូស្គូថា ខ្លួនកំពុង ដកកងទ័ពទៅវិញហើយ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួន ដែលជា ផ្នែកនៃការដាក់ពង្រាយដ៏ធំ ដែលត្រូវបានអមដោយការទាមទារទៅ កាន់ប្រទេសលោកខាងលិច សម្រាប់ការធានាសន្តិសុខនោះ បាននឹង កំពុងដកថយវិញ បន្ទាប់ពីការធ្វើសមយុទ្ធនៅតំបន់យោធា ភាគខាង ត្បូង និងខាងលិចក្បែរអ៊ុយក្រែន។ បន្ថែមលើនេះ រុស្ស៊ីក៏បានចេញ ផ្សាយ វីដេអូដែលខ្លួននិយាយថា បានបង្ហាញរថក្រោះ រថក្រោះ ប្រយុទ្ធ ជើងគោក និងកងកាំភ្លើងធំបាញ់ដោយខ្លួនឯង ចាកចេញ ពីឧបទ្វីបគ្រីមៀ ដែលទីក្រុងម៉ូស្គូដណ្តើមបានពីអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ផងដែរ។

ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បាននិយាយ ថា អង្គភាពសំខាន់ៗរបស់រុស្ស៊ីកំពុងធ្វើដំណើរ ឆ្ពោះទៅព្រំដែន តែមិនមែននៅឆ្ងាយទេ។ លោក ប្លីងគែន បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅ លើ ទូរទស្សន៍ MSNBC ថា វាជាអ្វីដែលរុស្ស៊ីនិយាយ… ហើយបន្ទាប់ មកមានអ្វីដែលរុស្ស៊ីធ្វើ… ហើយយើងមិនបានឃើញការដកថយ នៃកងកម្លាំងរបស់រុស្ស៊ីទេ។ យើងបន្តមើលឃើញអង្គភាព សំខាន់ៗ ធ្វើដំណើរឆ្ពោះទៅព្រំដែន មិនមែននៅឆ្ងាយពីព្រំដែននោះទេ។

មន្ត្រីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់លោកខាងលិចម្នាក់បាននិយាយថា ហានិភ័យនៃការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹង នៅតែមានកម្រិតខ្ពស់សម្រាប់ចុងខែកុម្ភៈនេះ ហើយរុស្ស៊ីនៅតែអាច វាយប្រហារអ៊ុយក្រែនដោយគ្មានការព្រមានជាមុន៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner