ចិនចោទសហរដ្ឋអាមេរិក ពីការបង្កើនការគំរាមកំហែងនៃសង្គ្រាម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមរបស់ អ៊ុយក្រែន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បាន និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធសប្តាហ៍នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិកបានបង្កើនការ គំរាម កំហែងនៃសង្គ្រាម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ស្ថិរភាព សេដ្ឋកិច្ច និងសង្គមរបស់អ៊ុយក្រែន។

លោក វ៉ាង បានកត់សម្គាល់បែបនេះ នៅពេលធ្វើការអត្ថាធិប្បាយ លើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន ដែលព្យាករណ៍ថារុស្ស៊ីអាចនឹងចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី១៦ ខែកុម្ភៈនេះ។ លោក វ៉ាង បន្តថា ការឃោសនាបំផ្លើសបែបនេះ បាន បន្ថែមការតស៊ូរបស់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការសន្ទនា និង ការ ចរចា។ លោក វ៉ាង បន្ថែមថា ខ្ញុំបានកត់សម្គាល់ថា ថ្មីៗនេះភាគី រុស្ស៊ី បាននិយាយថាលោកខាងលិចបានចូលរួមក្នុងអំពើភេរវកម្មព័ត៌មានស្តីពីបញ្ហាអ៊ុយក្រែន។ នៅថ្ងៃទី១៥ ខែកុម្ភៈ គឺជាថ្ងៃដែលសហរដ្ឋ អាមេរិក និងលោកខាងលិចបរាជ័យក្នុងការឃោសនា។

លោក វ៉ាង បានសង្កត់ធ្ងន់ទៀតថាបញ្ហានេះគឺមនុស្សមួយចំនួននៅសហរដ្ឋអាមេរិកនិងលោកខាងលិចដែលបន្តញុះញង់និងផ្សព្វផ្សាយព័ត៌មានមិនពិត ដោយបន្ថែមភាពច្របូកច្របល់ និងភាពមិនច្បាស់លាស់បន្ថែម ទៀត ដល់ពិភពលោក ដែលមានបញ្ហាប្រឈមរួចទៅហើយ ក៏ដូចជាបង្កើនការមិនទុកចិត្ត និងការបែកបាក់គ្នា។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានរិះគន់ពាក្យចចាមអារ៉ាម “ការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែន” របស់បស្ចិមប្រទេសថាជា “ភេរវកម្មព័ត៌មាន” ក្នុង អំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារសប្តាហ៍នេះ៕
ប្រភព៖ CGTN ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner