គ្រូបាល់បោះជិះរទះជនពិការកម្ពុជា បានបញ្ជាក់ថា ៣ប្រទេសជាឧបសគ្គធំ សម្រាប់ក្រុមកម្ពុជា ក្នុងវគ្គជម្រុះតំបន់អាស៊ីអូសេអានី នៅប្រទេសថៃ

អត្ថបទដោយ៖
Kien Sereyvuth

 គ្រូបាល់បោះជិះរទះជនពិការកម្ពុជា លោក ម៉ៅ សុខជា បានបញ្ជាក់ថា ៣ប្រទេសជាឧបសគ្គធំ សម្រាប់ក្រុមកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះតំបន់អាស៊ីអូសេអានី ថ្លែងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនចេញដំណើរ ទៅប្រទេសថៃ ចូលរួមព្រឹត្តិការណ៍ប្រកួតជើងឯកបាល់បោះជិះរទះ អាស៊ីអូសេអានី ។

លោក ម៉ៅ សុខជា បានបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ីអូសេអានីនេះ ធ្វើនៅថៃ មាន៨ប្រទេសចូលរួម ចែកចេញជា២ពូល ក្នុងនោះក្រុមបាល់បោះជិះរទះកម្ពុជា នៅពូលជាមួយក្រុមបាល់បោះថៃ អ៊ឺរ៉ង់ អាហ្គានីស្ថាន និងឥណ្ឌា ធ្វើការប្រកួតយកតែមួយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ទៅបង្រ្គប់ជាមួយពូលមួយទៀត ដែលមាន អូស្រា្តលី ជប៉ុន និងចិន ឈរចាំ ដើម្បីស្វែងរក២ក្រុម គឺលេខ១ និងលេខ២ ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ។
គ្រូបង្វឹករូបនេះ បានបន្តថា ៤ប្រទេស ដែលកម្ពុជា ត្រូវប៉ះ ក្នុងវគ្គជម្រុះនេះ គឺមាន៣ប្រទេសដូចជា ថៃ អ៊ឺរ៉ង់ និងអាហ្គានីស្ថាន គឺជាឧសគ្គធំ សម្រាប់ក្រុមបាល់បោះកម្ពុជា ឡើងទៅប្រកួតបន្តជាមួយខ្លាំងពូលមួយទៀត ។ 

សូមបញ្ជាក់ថា ការប្រកួតជើងឯកបាល់បោះជិះរទះអាស៊ីអូសេអានី នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ  គឺចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ហើយការប្រកួតនេះ យកតែ២ក្រុមខ្លាំងៗប៉ុណ្ណោះ ដែលឈ្នះបានកៅអីចូលរួមកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅឆ្នាំ ២០២០ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner