កម្ពុជាដាក់ក្តីរំពឹងខ្ពស់ លើ១០ប្រភេទកីឡា ក្នុងចំណោម៣១ប្រភេទ នឹងប្រជែងបានមេដាយ ពីស៊ីហ្គេម នៅហ្វីលីពីនឆ្នាំនេះ
កម្ពុជាដាក់ក្តីរំពឹងខ្ពស់ លើ១០ប្រភេទកីឡា ក្នុងចំណោម៣១ប្រភេទ នឹងប្រជែងបានមេដាយ ពីស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩នេះ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកម្មដឹកនាំអត្តពលិកកីឡាកម្ពុជា គ្រាដែល ឯកឧត្តម បានដឹកនាំ ក្រុមប្រភេទកីឡាទាំង៣ប្រភេទដំបូងមាន កីឡាទូកក្តោង បាល់ទះឆ្នេខ្សាច់ និង កាយ សម្ព័ន្ធ ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាយប់ថ្ងៃទី២៦ ខែវិច្ឆិកាម្សិល មិញ ខណៈដែលប្រភេទកីឡាមួយចំនួនទៀត នឹងចេញជាបន្តបន្ទាប់តាមក្រោយ ។

នាយបេសកម្មរូបនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រភេទកីឡាទាំង៣១ ដែលកម្ពុជា បញ្ជូនទៅចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីនេះ ប្រភេទ កីឡាដែលមើលឃើញថា មានលទ្ធភាពច្រើនប្រជែងដណ្តើមបានមេដាយជូនកម្ពុជា មានរហូតដល់ ជិត ១០ប្រភេទកីឡាឯណោះ ដូចជា ការ៉ាតេ កីឡាវាយកូនបាល់ សហ្វតិន្នីស ល្បុក្កតោ ប្រដាល់គុនខ្មែរ ប្រដាល់សកល ប៉េតង់ ជឺជេតស៊ូ និងតេក្វាន់ដូជាដើម ។

ហើយក្នុងចំណោមប្រភេទសក្កានុពលទាំងនេះ ក៏មានប្រភេទផ្សេងទៀត និងមានលទ្ធភាពប្រជែងបានមេដាយមាសជូនកម្ពុជាផងដែរ ។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩នេះ ម្ចាស់ផ្ទះហ្វីលីពីន ដាក់ ៥៦ប្រភេទកីឡាឲ្យប្រកួតប្រជែង សម្រាប់កម្ពុជាបញ្ជូនអត្តពលិក៣១ប្រភេទកីឡាចូលរួម ៕ធ.ដ



