ឯកឧត្តម វង សូត ៖ បេក្ខជនដែលឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ សម្រាប់អណត្តិថ្មីត្រូវបំពេញតួនាទីបំរើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អដើម្បីដណ្តើមជ័យលាភីក្នុងការបោះឆ្នោតខាងមុខនេះ
ត្បូងឃ្មុំ ៖ ឯកឧត្តម វង សូត បានជម្រុញដល់បេក្ខជនដែលឈរឈ្មោះ បោះឆ្នោតឃុំ-សង្កាត់ សម្រាប់អាណត្តិថ្មីត្រូវបំពេញតួនាទីបំរេីប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យល្អ ដេីម្បីដណ្តេីមជ័យលាភីក្នុងការបោះឆ្នោតខាងមុខនេះ។


ការថ្លែងបែបនេះ ក្នុងពិធីដែល ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញ ចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងលេីកទិសដៅភារកិច្ចឆ្នាំ២០២២ និងសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃស្និបាតគណៈកម្មាធិការកណ្តាលលេីកទី៤៣ របស់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។


ឯកឧត្តម វង សូត បានលេីកចិត្តដល់សមាជិកសមាជិកាគណបក្ស ទាំងអស់ខិតខំយកចិត្តទុកដាក់ កែលម្អនូវចំណុចអវិជ្ជមាន និងត្រូវបំពេញតួនាទីជាថ្នាក់ដឹកនាំ បំរេីសេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យល្អប្រសេីរ ពោលគឺធ្វេីយ៉ាងណា បេក្ខជនយេីងទាំងពេញសិទ្ធ ទាំងបំរ៉ុង ត្រូវពង្រីកសមាជិកថ្មី ឲ្យបានច្រេីន ហេីយត្រូវផ្សព្វផ្សាយពីស្នាដៃសមិទ្ធផលរបស់គណបក្ស ប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសជាតិឈានទៅរកការអភិវឌ្ឍន៍រីកចម្រេីនជាបន្តបន្ទាប់។


ឯកឧត្តម វង សូត បានស្នេីដល់ បេក្ខជនដែលឈរឈ្មោះត្រៀមបោះឆ្នោតក្នុងអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ នេះត្រូវរៀបចំខ្លួនឲ្យស្របតាមបែបបទច្បាប់ត្រឹមត្រូវ ព្រោះនៅសល់រយៈពេលប្រមាណ៣ខែទៀតតែប៉ុណ្ណោះ ត្រូវបង្ហាញពីជំនឿការជឿជាក់បង្កេីនស្មារតីជួយអនុវត្តន៍ភូមិឃុំមានសុវត្ថិភាព និងការពារ ថែរក្សានូវសន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមឲ្យបានល្អ។ ឯកឧត្តម វង សូត បានអំពាវនាវ ដល់មន្ត្រី CPPទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ៕ ដោយ៖ ហេង សម្បត្តិ





