ចិន-អាមេ៉រិកឯកភាពបន្តទាក់ទងគ្នា ដើម្បីកិច្ចព្រមព្រៀងដំណាក់កាលទី១ ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា លោក LiuHe សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន និងជាឧបនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនទទួលបន្ទុកដឹកនាំប្រតិភូចិនសម្រាប់កិច្ចសន្ទនាសេដ្ឋកិច្ច និងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយរវាងចិន និងអាមេ៉រិកបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Lighthizer តំណាងពាណិជ្ជកម្មអាមេ៉រិកនិងលោក Mnuchin រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេ៉រិក ។

ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការដោះស្រាយបញ្ហាស្នូលដែលបានយកចិត្តទុកដាក់ដូចគ្នា និងឈានដល់មតិឯកភាពគ្នាលើការដោះស្រាយបញ្ហាពាក់ព័ន្ធ ព្រមនឹងឯកភាពគ្នាលើការរក្សាការប្រាស្រ័យទាក់ទងគ្នា ដើម្បីដោះស្រាយកិច្ចការសេសសល់នៃកិច្ចពិគ្រោះពិភាក្សាស្តីពីកិច្ចព្រមព្រៀងដំណាក់កាលទី១៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner