អ្នកនាង អ៊ុច បុទុម អតីតជាអ្នកលក់គុយទាវនៅសួនកម្សាន្តទ្រីមលែន ទទួលបានងារជាឧកញ៉ា ពីព្រះមហាក្សត្រ ក្រោយពេលទទួលបានជោគជ័យនឹងមុខរបរថ្មីមួយទៀតដែលជាអ្នកលក់គ្រឿងសម្អាងដ៏ធំមួយនៅក្នុងក្រុងភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នាពេលថ្មីៗនេះ គេសង្កេតឃើញថា អ្នកនាង អ៊ុច បុទុម អតីតជាអ្នកលក់គុយទាវនៅសួនកម្សាន្តទ្រីមលែន បានកែប្រែជោគវាសនារបស់ខ្លួនពីអ្នកលក់គុយទាវសាមញ្ញ ក្រោយមកបានចាប់យកមុខរបរថ្មីមួយទៀតក្លាយជាអ្នកលក់គ្រឿងសម្អាងដ៏ធំមួយនៅក្នុងក្រុងភ្នំពេញ រហូតទទួលបានងារជាឧកញ៉ា ពីព្រះមហាក្សត្រ។

អ្នកនាងបានលើកឡើងថា៖ យើងចាប់ផ្តើមរកស៊ីដំបូងនៅឆ្នាំ២០១១ ជាមួយនឹងមុខរបរជាអ្នកលក់គុយទាវនៅសួនកម្សាន្ត Dreamland អ្នកនាងចាំបានថា អាជីវកម្មដំបូងបំផុតរបស់អ្នកនាង គឺបានមកពីការជួយរបស់បងប្រុស និងបងស្រីរបស់អ្នកនាង នៅក្នុងឆ្នាំ២០១៣ ក៏បានចាប់ផ្តើមផ្លាស់ប្តូរមុខរបរចាស់មកលក់ទំនិញ ២៥០០៛ វិញ ដោយប្រើដើមទុនចុងក្រោយបង្អស់របស់អ្នកនាងដែលនៅសល់ គឺមានទឹកប្រាក់ចំនួន $២,០០០ តែប៉ុណ្ណោះកាលនោះ ដោយឡែកផ្ទះដែលជួលបើកលក់គ្រឿងដេគរ័ពីមុនបានប្តូរមកជាហាងទំនិញ ២៥០០៛ ដែលមានយីហោ៦០សេន នៅលើផ្លូវ ៣១០ ដែលពេលនោះមានលុយត្រឹមតែ$២០០០ អ្នកនាង ក៏ទិញទំនិញម្តងបន្តិចៗ ដើម្បីយកមកលក់ ពេលលក់បានលុយហើយក៏ទៅទិញទំនិញបន្ថែមទៀត អតិថិជនក៏មានការគាំទ្រខ្លាំងជាមួយទំនិញ២៥០០៛ផងដែរ។

អ្នកនាងបានបន្តទៀតថា៖ រហូតមកដល់ពាក់កណ្តាល ខែ១២ ចុងឆ្នាំ២០១៧ ហើយបានឃើញការប្រកាសជ្រើសរើសតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ពេលនោះមានចំណាប់អារម្មណ៍ខ្លាំងណាស់ ក៏ចាប់ផ្តើមខលសាកសួរព័ត៌មានលំអិត ដោយបានដឹងថា សម្រាប់ការងារចង់ក្លាយជាតំណាងចែកចាយរបស់ក្រុមហ៊ុនត្រូវចំណាយដើមទុនដំបូងបង្អស់$២០០ឯណោះ។

អ្នកនាង បានថ្លៃងថាៈ កាលនោះ$២០០ ពិតជាច្រើនណាស់កំពុងតែមានសំពាយបំណុលយ៉ាងធ្ងន់ធ្ងរជាប់នឹងខ្លួនផង ប៉ុន្តែដោយសារ ការមើលឃើញឱកាសទីផ្សារ ការជឿជាក់ទៅលើក្រុមហ៊ុន និងជាពិសេសដោយសារតែសំពាយបំណុលដ៏ធំមួយនេះហើយ បានរុញច្រានចិត្តឲ្យសម្រេចចាប់ផ្តើមផ្លាស់ប្តូរមុខរបរពីម្ចាស់ហាងទំនិញ២៥០០៛ មកក្លាយជាអ្នកចែកចាយគ្រឿងសំអាងរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅវិញ ដើម្បីរកស៊ីដោះបំណុលគេ។

គួរំលឹកផងដែរថា៖ អ្នកនាង អ៊ុច បុទុម ទើបតែទទួលបានងារជាឧកញ៉ា ពីព្រះមហាក្សត្រ កាលពីពេលថ្មីៗនេះ ក្រោយពីបានជោគជ័យក្នុងអាជីពជាអ្នកលក់គ្រឿសម្អាង រកស៊ីជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ ហើយនេះជាជោគជ័យដំបូងបំផុតរបស់សមាជិកគ្រួសារកក់ក្តៅ ដែលទទួលបានងារជាឧកញ៉ា ពីព្រះមហាក្សត្រកម្ពុជា ព្រះរាជក្រឹត្យ នស/រកត ១១១៩១៧22, យើងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី ( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា) ត្រាស់បង្គាប់ផ្តល់គោរមងារ: អ្នកស្រី អ៊ុច បុទុម ឧកញ៉ា ន. ១៩១៦ នរោត្តម សីហមុនី ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩៕ធ.ដ

ដោយ៖ ឯ.ឧ. ម៉ូទូល័ស ទីប្រឹក្សាក្រសួងព័ត៌មាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner