បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានកាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាមដោយសារភ្លើងប្រចណ្ឌ
កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង ១០និង៤៥នាទី បុរសជាប្តី ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានកាប់ប្រពន្ធចំនួន២កាំបិតបណ្តាលឱ្យស្លាប់ ក្នុងថ្លុកឈាម ដោយសង្ស័យប្រពន្ធមានប្រុសថ្មី នៅចំណុចក្រោមផ្ទះរបស់ ឈ្មោះជុំ ហេង អាយុ ៣៣ឆ្នាំស្ថិតក្នុងភូមិ ប្រក្លូតឃុំធ្លកវៀនស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ករណីមនុស្យឃាត ដោយចេតនា បង្ក ឡើងដោយជនសង្ស័យឈ្មោះ អុី សាម៉េត ភេទប្រុសអាយុ ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិ ឃុំកើតហេតុខាងលើនិងមានទីលំនៅបច្ចុប្បន្ន នៅភូមិ ក្រាំងមេត្រី ឃុំស្គុះស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។


បើយោងតាមការបញ្ជាក់ពីលោក អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងនៅវេលាម៉ោង ៤និង២០ នាទីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២២នេះប្តីឈ្មោះ អ៉ី សាម៉េតបានទៅបបួលប្រពន្ធឈ្មោះ សុត ចរិយា អាយុ ៣០ឆ្នាំមកលេងស្រុកកំណើត ពេលមកដល់ប្តីបាននិយាយទៅកាន់ប្រពន្ធថា យើងនាំគ្នាទៅស្រោចទឹក និងអុចធូកស្បថស្បែនៅលើព្រះវិហារថាឈប់ផិតក្បត់ និងគ្នាស្រាប់តែពេលនោះប្រពន្ធនិយាយថា បើមកអញ្ចឹងៗអញមិនមកទេទៅវិញហើយ ។


ដោយឮសម្តីបែបនេះធ្វើអោយបុរស់ជាប្តីមានការខឹងសម្បានិងប្រចណ្ឌផងក៏បានស្ទុះទៅទាញកាំបិតផ្គាក់ដងឈើកាប់ទៅលើប្រពន្ធពីរកាំបិត ចំពីក្រោមស្លឹកត្រជៀក ឆ្វេង ស្តាំ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។ លោកអធិការនគបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងទៀតថា ក្រោយពីធ្វើ
សកម្មភាពរួចជនសង្ស័យជាប្តី បានព្យាយាមសំលាប់កូនរបស់ខ្លួនម្នាក់ទៀតតែត្រូវម្ចាស់ផ្ទះខាងលើបានមកពរត់គេតខ្លួនបាត់។ ក្រោយពេលកើតហេតុ ជនសង្ស័យបានព្យាយាមសម្លាប់ខ្លួនឯងតាមក្រោយដោយយកក្រម៉ាចងភ្ជាប់ជាមួយរតក្រោមផ្ទះបម្រុងចង ក និងទាញប្រដាច់ខ្សែភ្លើងយកដៃទៅចាប់ឱ្យឆក់តែមិនស្លាប់ក៏បានរត់ចេញពីកន្លែងកើតហេតុភ្លាមៗ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ស្រុកសាមគ្គីមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលធ្លកវៀន និងប៉ុស្តិ៍ខ្នាឆ្មារ និងកម្លាំងប្រជាការពារទាំងពីឃុំបានធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យជាប្តីបាននៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួចនាំយកមកអធិការនគរបាលស្រុកសាមគ្គីមានជ័យ ធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវិធី។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ទៅឱ្យឪពុក ម្តាយ និងបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពង់ស្ពឺផងដែរ ៕ សុខ គឹមសៀន