ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២២ កុម្ភៈ ២០២២

អត្ថបទដោយ៖
AMS OneMinute

ប្រមាណតែមួយខែប៉ុណ្ណោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា- ជប៉ុន។ ភាពរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ប្រទេសជាមិត្តនោះទេ

សម្តេចមិនយល់ចំពោះការលើកឡើងថា កំពង់ផែព្រះសីហនុ អាចក្លាយជាអន្ទាក់បំណុលដូចកំពង់ផែប្រទេសស្រីលង្ការ ខណៈកំពង់ផែព្រះសីហនុ ជួយសាងសង់ដោយជប៉ុន

សម្តេចអរគុណឯកអគ្គរដ្ឋទូត នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជា និងមេបញ្ជាការកងទ័ពជប៉ុន ដែលបានស្វាគមន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត

ទសវត្សរ៍ឆ្នាំ៨០ មិនមានឈឺក្បាលរឿងសំរាមឡើយ ព្រោះប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាព។ បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃប្រមាណ ៣ពាន់តោន

អ្នកបោះចោលសំរាមពាសវាលពាសកាល គួរខ្មាសក្មេងៗដែលទទួលបានការអប់រំ ហើយចេះទុកដាក់សំរាមបានត្រឹមត្រូវ

ម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន៥៩៨នាក់ទៀត និងមានអ្នកស្លាប់២នាក់

សម្តេចតេជោអំពាវនាវឱ្យនាំកុមារអាយុចាប់ពី៣ ទៅ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាប់ផ្តើមនៅថ្ងៃទី២៣ កុម្ភៈ

ការយកឈ្នះជំងឺកូវីដ១៩ ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប

សម្តេចតេជោអំពាវនាវដល់ឱសថស្ថានកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩។ ក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានការចរាចរថ្នាំព្យាបាលជំងឺកូវីដ១៩ ក្លែងក្លាយ

សម្តេចតេជោថ្លែងថា ចេតនាចង់បំបាត់ភាគីយោធាមីយ៉ាន់ម៉ា ប្រៀបដូចយកក្បាលបោលទៅបុកជញ្ជាំង

សម្តេចជឿជាក់ថាមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ។ បញ្ហារបស់មីយ៉ាន់ម៉ា ត្រូវការចរចាច្រើនដងទាំងលើតុ និងក្រោមតុ៕

ads banner