សម្តេចតេជោ ហ៊ុន សែន ជំរុញការចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

អត្ថបទដោយ៖
AMS OneMinute

សម្តេចថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក នារាជធានីភ្នំពេញថ្ងៃទី២២ កុម្ភៈ២០២២។

“បញ្ហាកង្វល់របស់យើងនៅពេលនេះ គឺប្រជាពលរដ្ឋមិនព្រមរក្សាអនាម័យទុកដាក់សំរាមទេ ដែលនេះគឺជាបញ្ហាឈឺក្បាលសម្រាប់យើងទាំងអស់គ្នា។ យើងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ។”

សម្តេចបានរំលឹកថាទីក្រុងភ្នំពេញកាលពីទសវត្សឆ្នាំ១៩៨០ ពុំមានបញ្ហាសំរាម ឬទឹកកខ្វក់នៅឡើយ ដោយសារជីវភាពពលរដ្ឋនាពេលនោះនៅមានកម្រិត ពុំសម្បូរម្ហូបអាហារបរិភោគច្រើនបែបយ៉ាងដូចសព្វថ្ងៃ។

បច្ចុប្បន្នសំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃត្រូវបានបញ្ចេញចោលចំនួនប្រមាណ ៣ពាន់តោន ហើយបើសរុបទូទាំងប្រទេស គឺប្រមាណជាង៣លានតោន ដែលត្រូវបានដឹកជញ្ជូនចាក់តាមទីលានក្នុងមួយឆ្នាំ។

📸 SPM, MoE

ads banner