អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៤២៧លាន៩៥ម៉ឺននាក់ ក្នុងនោះស្លាប់ ៥លាន៩២ម៉ឺននាក់ និងជាសះស្បើយ ៣៥៥លាន៧៨ម៉ឺននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤២៧,៩៥៣,១៤៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៩២៣,៩៨០នាក់ និងជាសះស្បើយឡើងវិញ ៣៥៥,៧៨៩,១៤៣នាក់។


យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០,២៦៣,៦៥២នាក់ ស្លាប់ចំនួន ៩៦៣,៣០០នាក់ និងជាសះស្បើយចំនួន ៥២,០៩៩,១៤៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២,៨៦៥,៤៣១នាក់ ស្លាប់ចំនួន ៥១២,៦៥២នាក់ និងជាសះស្បើយ ៤២,១៧៨,២១៤នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៨,៣៥១,៨៧៦នាក់ ស្លាប់ ៦៤៥,៥៣៤នាក់ និងជាសះស្បើយ ២៥,៥០៥,៩៨៤នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា