ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ៖ អង្គភាពច្រកចេញចូលតែមួយ ទាំង ២៥រាជធានី-ខេត្ត ក្នុងឆ្នាំ២០២១ បានផ្តល់សេវារដ្ឋបាលបានចំនួន ៤៤២.១០៨លើក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ អង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី-ខេត្ត ដោយផ្តល់សេវារដ្ឋបាល ចំនួន ៤៤២.១០៨/១៤ វិស័យ ។

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាន៍បែបនេះ ក្នុងវិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នាព្រឹកថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បន្តទៀតថា ចំពោះការិយាល័យច្រកចេញ ចូលតែមួយ ក្រុង ស្រុក ខណ្ឌ ២០៤ គោលដៅ បានផ្តល់សេវារដ្ឋបាលចំនួន ៧៥០.៨៦៩/១៤វិស័យ ក្នុងនោះក្រសួងមហាផ្ទៃ បានផ្តល់ការគាំទ្រដល់ការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំដល់ប្រធាន អនុប្រធាន និងមន្ត្រីនៃការិយាល័យប្រជាពលរដ្ឋ ដែលបង្កើតឡើងទាំងថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពេញការងារ និងផ្តល់សេវារដ្ឋាបាលថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបន្ថែមថា ការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥គោលដៅ បានទទួលបណ្តឹង និងព័ត៌មានផ្សេង ចំនួន ១.៤១៧ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៨៨៥ករណី បណ្តឹងក្រៅសមត្ថកិច្ច ចំនួន ២៧០ករណី និងព័ត៌មានផ្សេងៗ ចំនួន ៣៣ករណី ។ ដោយឡែកការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ១២០គោលដៅ ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗ បានចំនួន ១១.៩០៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៣០៥ករណី បណ្តឹងក្រៅសមត្ថកិច្ច ២១៨ករណី និងព័ត៌មានផ្សេងៗ ១១.៣៨៦ ករណី ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner