NATO គ្មានផែនការបញ្ជូនទ័ពទៅអ៊ុយក្រែនទេ
បរទេស៖ “យើងមិនមានផែនការ ឬចេតនាណាមួយក្នុងការពង្រាយកងទ័ព ណាតូ (NATO) ទៅកាន់អ៊ុយក្រែនទេ” នេះជាអ្វីដែលលោក ស្ទូលិនបឺក (Stoltenberg ) អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញរបស់ណាតូស្តីពីប្រតិបត្តិការយោធារុស្ស៊ីនៅទីក្រុង Donbass នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោក Jens Stoltenberg អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ បានសង្កត់ធ្ងន់ថា “មិនមានកងទ័ពណាតូនៅក្នុងអ៊ុយក្រែនទេ” ដោយបន្ថែមថា សម្ព័ន្ធមិត្តមិនមានគម្រោងដាក់ពង្រាយពួកគេនៅទីនោះទេ៕ ប្រភព៖ RT ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ