រដ្ឋបាលរាជធានីបញ្ជាក់ថា ពុំមានការអនុវត្តស្តង់ដារពីរលើ បុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍
ភ្នំពេញ៖នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួន ក៏ដូចជា ការចេញ សេចក្តីថ្លែងការណ៍ផ្សេងៗចោទប្រកាន់មកលើសមត្ថកិច្ច នៃ រដ្ឋបាលរាជធានី ភ្នំពេញ ថាបានប្រើប្រាស់ស្តង់ដារ ពីរ ចំពោះ ការអនុវត្តវិធានសុខា ភិបាល ទៅលើ ក្រុម បាតុ ក រ ដែលជាអតីត បុគ្គលិក និង បុគ្គលិក ក្រុមហ៊ុន ណា ហ្គា វើលដ៏ ព្រមទាំងចោទ ប្រកាន់ថា បាន បៀត បៀន ផ្លូវ ភេទ លើ ស្រ្តី ជា ក្រុមបាតុករ ការប្រើអំពើហិង្សាលើក្រុមបាតុករ និងការចោទ ប្រកាន់ផ្សេងៗ ទៀត ។


ដើម្បីចៀសវាងកុំឱ្យសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជា សេចក្តី ថ្លែងការណ៍ ដែលមិនឆ្លុះបញ្ចាំងអំពី ការពិត តថភាពជាក់ស្តែង មានចេតនាទុច្ចរិត មាន គោល បំណង ផ្សេង ដើម្បី កេងចំណេញពីការអនុវត្តវិធានសុខាភិបាល ការឆ្លងរីក រាល ដាលជំងឺកូវីដ-១៩ ទៅលើក្រុមបាតុករ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ថាកន្លងមកការទប់ស្កាត់ការ ឆ្លងរាល ដាល នៃ ជំងឺ កូវី-១៩ អាជ្ញាធរ គ្រប់ លំដាប់ ថ្នាក់បានខិតខំមិនថាយប់ថ្ងៃ មិនគិត ពីការនឿយហត់ ចាត់វិ ធានការ គ្រប់ បែប យ៉ាង មាន ទាំង វិធានការ អប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទូ ទៅឱ្យ មានការយល់ដឹង និង ចូល រួម អនុវត្ត ឱ្យ បាន គ្រប់ៗ គ្នា ដោយកម្រឈាន ដល់ការ ប្រើ ប្រាស់វិធានការច្បាប់។ ជាក់ស្តែងក្នុងកំឡុងពេលបិទខ្ទប់ តំបន់មួយ ចំនួន ក៏ ដូច ជា ភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល អាជ្ញាធរ រាជធានីភ្នំពេញធ្លាប់បានចាត់ វិធានការ ច្បាប់ ដោយមិនលំអៀង ធ្វើការផាកពិន័យអន្តរការណ៍ ជាប្រាក់ ចំពោះ ជន មួយក្តាប់តូច ដែលពុំបានចូលរួម អនុវត្ត វិធានសុខាភិបាលឱ្យ បាន ត្រឹមត្រូវផងដែរ។
ចំពោះករណី ក្រុមបាតុករដែលជាអតីតបុគ្គលិក និង បុគ្គលិក ក្រុមហ៊ុន ណា ហ្គា វើលដ៏ ដែល បានធ្វើ បាតុកម្មខុសច្បាប់ តាមទី សាធារណៈអស់រយៈពេល ៤៧ថ្ងៃ បង្កនូវភាពអសន្តិសុខសណ្តាប់ ធ្នាប់ គ្មាន របៀប រៀប រយ សាធារណៈ បង្កការកកស្ទះ ចរាចរណ៍ ព្រមទាំងរំខានដល់ការប្រកបរបរអាជីវកម្ម ប្រកប កិច្ច ការងារ ប្រចាំ ថ្ងៃ របស់ ប្រជាពលរដ្ឋទូទៅ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបាន ព្យាយាម ពន្យល់ អប់រំ ណែនាំ ដើម្បី ឱ្យ ក្រុម បាតុករ មានការភ្ញាក់ រលឹក បញ្ឈប់ការធ្វើបាតុកម្មខុសច្បាប់ ដោយពុំបាន ចាត់ វិធាន ការ រដ្ឋបាល ឬ វិធាន ការ ច្បាប់ ភ្លាម ៗ នោះ ទេ។


រហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញស្រ្តីម្នាក់ ជា ក្រុម បាតុករ មាន វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ហើយតម្រូវ ឱ្យបាតុករទាំងអស់ទៅយកសំណាក ដើម្បីធ្វើ តេស្ត រកវីរុសកូវីដ-១៩ នៅតំបន់កោះពេជ្រ ។ ទោះបីជាបាតុករ មួយចំនួន ត្រូវ បាន រកឃើញ ថា វិជ្ជមាន កូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ក្រុមបាតុករ នៅតែព្យាយាមលាក់បាំងព័ត៌មានអំពីសមាជិកខ្លួន ហើយ រឹងរូស មិនព្រម ចូល រួម យកសំណាក តាមការណែនាំរបស់ក្រសួង សុខាភិបាល រហូតដល់សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនមេដឹកនាំចំនួន ០៤នាក់ ដែលបានញុះញង់មិនឱ្យ ក្រុមបាតុករទៅយក សំណាក ទើបនៅថ្ងៃទី៥-៦-៧ ខែកុម្ភៈ ឆ្នាំ ២០ ២ ២ ក្រុមបាតុករ ចំនួន ៨៧៩នាក់ បានទៅយកសំណាកនៅកោះពេជ្រ ក្នុងនោះមាន ចំនួន ៤១នាក់ រកឃើញ ថាមានវិជ្ជមានកូវីដ-១៩ ហើយតម្រូវ ឱ្យធ្វើចត្តាឡីស័ក និង យកសំណាកលើកទីពីរ។ ប៉ុន្តែ ការ យក សំណាក លើកទីពីរ មានក្រុមបាតុករចំនួនតែ ៥៥៧នាក់ ប៉ុណ្ណោះ បានចូលរួមយកសំណាក ហើយ ក្នុង នោះបានរក ឃើញ វិជ្ជមាន ចំនួន ៧២នាក់។
នៅសល់ ក្រុមបាតុករប្រមាណជាង ៣០០នាក់ ទៀត មិនទាន់ បាន យក សំណាក លើក ទីពីរ ស្រាប់តែក្រុមបាតុករ បាន ធ្វើការប្រមូលផ្តុំសារជាថ្មី ដែលអាជ្ញាធរ មាន សមត្ថកិច្ច ត្រូវ តែ ចាត់ វិធានការ សុខាភិបាល បន្តទៀត ។ ត្រង់ចំណុចនេះ ប្រសិនបើ អាជ្ញាធរមិនបានចាត់វិធានការទាន់ ពេល វេលា នោះទេ ម៉្លេះក្រុ មបាតុករ ទាំងអស់គ្នា នឹងមានវិជ្ជមានកូវីដ-១៩ សមាជិកក្រុមគ្រួសារ អ្នកពាក់ ព័ន្ធ ទាំង អស់ តើនឹង ឆ្លងដល់កម្រិតណា? នេះជា ហានិភ័យ យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ទាំងមូលដែលតម្រូវឱ្យចាត់ វិធានការ សុខាភិបាល ថែមទៀត ព្រោះ ការយកសំណាកលើក ទីពីរនៅតែ រកឃើញមានករណីវិជ្ជមាន៕


