លោក បូរីស ចនសុន៖ អង់គ្លេស-សម្ព័ន្ធមិត្តនឹងទះកំផ្លៀងរុស្ស៊ី ដោយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំ ដើម្បីសងសឹកការ ឈ្លានពាន អ៊ុយក្រែន
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បាននិយាយ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍នេះថា ចក្រភព អង់គ្លេស និងសម្ព័ន្ធមិត្តនឹងទះកំផ្លៀងរុស្ស៊ី តាមរយៈការបញ្ចេញ “កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំ”លើទីក្រុងម៉ូស្គូចំពោះការឈ្លានពានអ៊ុយក្រែន។


ដោយហៅលោក វ្ល៉ាឌីមៀ ពូទីន ថា ជា “ជនផ្តាច់ការ” លោក ចនសុន បានថ្កោលទោសប្រធានាធិបតីរុស្សីរូបនេះ ចំពោះការបង្ក សង្គ្រាមនៅ ទ្វីបអឺរ៉ុប។ លោក ចនសុន បាននិយាយដូច្នេះថា គាត់ (លោក ពូទីន) បានវាយប្រហារប្រទេសជាមិត្តដោយគ្មានការញុះញង់ និង ដោយគ្មានហេតុផលដែលអាចជឿទុកចិត្តបាន។ កាំជ្រួច និង គ្រាប់ បែករាប់មិនអស់បាននិងកំពុងទម្លាក់ដូចភ្លៀងធ្លាក់មកលើប្រជាជនស្លូតត្រង់ ការលុកលុយដ៏ធំកំពុងដំណើរការតាមផ្លូវគោក តាមសមុទ្រ និងតាមផ្លូវអាកាស។

លោក ចនសុន បន្តថា ចក្រភពអង់គ្លេសត្រូវបានចូលរួមក្នុងការខឹង សម្បារដោយភាគីមិត្ត និងសម្ព័ន្ធមិត្តជុំវិញពិភពលោក ដោយលោក បន្ថែមថា អង់គ្លេសនឹងធ្វើការជាមួយពួកគេ(សម្ព័ន្ធមិត្ត) ដើម្បីធានា ថា អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែនត្រូវបាន ស្ដារ ឡើង វិញ។


លោក ចនសុន បានហៅការឈ្លានពាននេះថា ជា«ទង្វើនៃការ ឈ្លាន ពាន និងការលុកលុយដោយមិនប្រុងប្រយ័ត្ន» ហើយបាននិយាយថា វាមិនត្រឹមតែលើអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅលើ «លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៅអឺរ៉ុបខាងកើត និងជុំវិញពិភព លោក»។ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបន្ថែមទៀតថា លោកបាន ពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហហ្សេលែនស្គី ដើម្បីផ្តល់ការគាំទ្រជាបន្តរបស់លោក ហើយបាន និយាយថាទណ្ឌកម្មថ្មីនឹងត្រូវបានយល់ព្រមនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕ ប្រភព៖ CNN ដោយ៖ ឈឹម ទីណា