លីគអាជីព MPL-KH ឆ្នាំ២០២២ ចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈនេះ ជាមួយនឹងប្រាក់សរុប៤ម៉ឺនដុល្លា

ព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH វគ្គ Spring Split នឹងចាប់ផ្តើមប្រកួតវគ្គវិលជុំសន្សំពិន្ទុ នាថ្ងៃទី២៦ ខែកុម្ភៈនេះ ។ ក្រុម៤ ដែលជាប់ពីការប្រកួតជម្រុះគឺ Infamous LG, Divinity Saga, Team Max KH, និង Logic Esports ទទួលបានកៅអីមកវគ្គវិលជុំសន្សំនេះ បន្ទាប់ពីប្រកួតវគ្គជម្រុះពីថ្ងៃទី២ដល់២៥ ខែមករា ។ លីគអាជីព MPL-KH រៀបចំឡើងដោយក្រុមហ៊ុន MOONTON Games សហការឧបត្ថម្ភដោយក្រុមហ៊ុនទូរសព្ទ Smart គាំទ្រដោយបណ្តាញសង្គម TikTok និងភេសជ្ជៈ Sting ។

ការប្រកួតជម្រុះមាន២៥៦ ក្រុមចូលរួម យក១៦ក្រុម នឹងបន្តប្រកួតជម្រុះយកក្រុមខ្លាំង៨ កាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ។ ក្រុមទាំង៨វគ្គវិលជុំសន្សំពិន្ទុ មានក្រុម Impunity KH , BURN Gaming , Diversity Gaming Quantum,See You Soon និងមាន៤ជាប់វគ្គជម្រុះ គឺក្រុម Infamous LG , Divinity Saga , Team Max KH និងក្រុម Logic Esports ។

សូមបញ្ជាក់ថា ការប្រកួតវិលជុំសន្សំ MPL-KH វគ្គ Spring Split ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែមីនា ព្រមទាំងការប្រកួតវគ្គខ្វែង និងវគ្គផ្តាច់ព្រ័ត្រពីថ្ងៃទី៩ ដល់ទី២៤ ខែមេសា ដើម្បីដណ្តើមប្រាក់រង្វាន់សរុប៤ម៉ឺនដុល្លា ខណៈជើងឯក១ទទួលបានប្រាក់រង្វាន់ ១៦ ០០០ ដុល្លារអាមេរិក , លេខ២ ៨ ០០០ ដុល្លារអាមេរិក និងលេខ៣ ៥ ០០០ ដុល្លារអាមេរិក ហើយពី៤ដល់លេខ៨ ក៏ទទួលបានប្រាក់រង្វាន់ដូចៗគ្នា ។

គួរបញ្ជាក់ថា បង្កើតនៅឆ្នាំ២០១៧ Mobile Legends: Bang Bang Esports ជាវិញ្ញាសាកីឡាអេឡិចត្រូនិកសម្រាប់អ្នកនិយមលេងតាមទូរសព្ទដៃដើម្បីបំពេញក្តីស្រមៃរបស់ពួកគេក្លាយជាអត្តពលិកឡេអិចត្រូនិកអាជីព និងជាឱកាសជួបជាមួយអត្តពលិកទូទាំងពិភពលោក។ វិញ្ញាសាកីឡាអេឡិកត្រូនិក MLBB Esports បាន និងកំពុងពង្រីកការប្រកួតលក្ខណៈលីគអាជីពជាច្រើន រាប់ការបញ្ចូលជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner