វគ្គផ្តាច់ព្រ័ត្រ Champions League នៅរុស្ស៊ី នឹងប្តូរទឹកដី
ស្ថានភាពតឹងតែងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែន បានធ្វើអោយ UEFA បើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃសុក្រនេះ ដើម្បីប្ដូរការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ។


UEFA បានឆ្លើយតបកាលពីដើមសប្តាហ៍កន្លងទៅថា មិនមានគម្រោងប្ដូរ ដោយមើលស្ថានភាពកាន់តែតឹងតែងទើបសម្រេចប្ដូរទីតាំងប្រកួតចេញពីប្រទេសរុស្ស៊ី ក្រោយ UEFA ត្រូវបានមហាជន អង្គភាពពីបណ្ដាប្រទេសតូចធំនានា ដាក់សម្ពាធឲ្យប្ដូរ ។ លើសពីនេះ UEFA ក៏បានរងសម្ពាធមួយទៀតដែរ ជុំវិញផ្ដាច់កុងត្រាជាមួយក្រុមហ៊ុនឥន្ធនៈដ៏ធំមួយរបស់រុស្ស៊ីគឺ Gazprom ដែលជាម្ចាស់ឧបត្ថម្ភ ផ្ដាច់ព្រ័ត្រ UCL និង UEFA Nations League ផងដែរ ។


ជុំវិញ រុស្ស៊ី បានបើកប្រតិបត្តិការពិសេសវាយចូលទៅកាន់ប្រទេសអ៊ុយក្រែន កាលពីម្សិលមិញ UEFA ក៏បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីសម្រេចចិត្តនៅថ្ងៃស្អែកនេះ ។ បើយោងតាម Daily Mail ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League អាចនឹងផ្លាស់មកអង់គ្លេសវិញ អាចជាកីឡដ្ឋាន Wembley ឬក៏កីឡដ្ឋានផ្សេងទៀត ៕ចាន់ វិចិត្រ




