ប្រធានាធិបតី Joe Biden និងអគ្គលេខាធិការ NATO និយាយថាវាជាសិទ្ធិសម្រេចរបស់អ៊ុយក្រែនក្នុងការចូល ឬមិនចូលក្នុងសម្ព័ន្ធយោធា NATO
អត្ថបទដោយ៖
AMS OneMinute
ប្រធានាធិបតី Joe Biden និងអគ្គលេខាធិការ NATO និយាយថាវាជាសិទ្ធិសម្រេចរបស់អ៊ុយក្រែនក្នុងការចូល ឬមិនចូលក្នុងសម្ព័ន្ធយោធា NATO។ ចំណែកឯប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសក្តែងៗថា អ៊ុយក្រែនចង់ចូលជាសមាជិករបស់ NATO។
រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនទាន់ជាសមាជិក NATO ទេ ហើយពុំទាន់មានប្រទេសសម្ព័ន្ធមិត្តណាមួយ រួមទាំងអាមេរិកផង ប្រកាសដាក់ទ័ពចូលជួយអ៊ុយក្រែន ដើម្បីទប់ទល់នឹងទ័ពរុស្សុី។
ប្រទេសលោកខាងលិចបានត្រឹមសន្យាថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរដល់ប្រទេសរុស្សុី។


ប្រភព៖ Washington Post