កម្ពុជា៖គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ប្រជាជនជាង៩០ភាគរយ ធៀបនឹងប្រជាជនសរុប១៦លាននាក់ បានចាក់វ៉ាក់សាំង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖​ របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)បានបង្ហាញពីកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិត ត្រឹមថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២ លទ្ធផលមានដូចតទៅ៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៣៦ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៨៥ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១.៨២៧.៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,៦៨ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១១៣,១៣ ភាគរយ ធៀប ជាមួយនឹងប្រជាជនគោលដៅ ៣០៤.៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ១៥,៦៦ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០.៧៣០នាក់។
ជារួមលទ្ធផលនៃចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩០,៧៨ភាគរយ៕
(ប្រភពក្រសួងសុខាភិបាល)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner