យុទ្ធនាការសង្កាត់មួយ អង្ករមួយតោនក្នុងគោលបំណង ជួយសម្រាលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖លោក គឹម សុខ រី នាយកកម្មវិធីអាជីវកម្មចល័ត និង កម្មករ សំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ) រាជធានីភ្នំពេញ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជារាជធានី ភ្នំពេញ នាថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកនូវអង្ករចំនួនមួយតោនជូន រដ្ឋបាល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដែលជាអំណោយដ៏ ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិតិ្តព្រឹទ្ធ បណ្ឌិត តាមរយៈ ស.ស.យ.ក. រាជធានីភ្នំពេញ និងអ្នក ឧកញ៉ា ទ្រី ភាព ព្រមទាំងលោកជំទាវ ក្នុងគោលបំណងជួយ សម្រាល ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់។
កាយវិការ និងទឹកចិត្តដ៏ប្រពៃនេះ បានបង្ហាញកាន់តែច្បាស់ថា រាជរដ្ឋា ភិបាល កម្ពុជាដឹកនាំដោយសម្តេចតេជោ និង គ្រួសារ ស.ស.យ.ក. យើង នៅជាមួយប្រជាជនគ្រប់ កាលៈទេសៈ ៕





