វៀតណាមឆ្លងថ្មី ជិត ៩ម៉ឺននាក់ ១ថ្ងៃ

ប្រទេសវៀតណាមបានប្រកាសពីការឆ្លងកូវីដ ករណីថ្មីៗ ជិត ៩ម៉ឺននាក់ទៀត កាលពីថ្ងៃទី២៧ កុម្ភៈ ។ ទីភ្នាក់ងារព័ត៌មាន VNexpress បានចេញផ្សាយថា កាលពីថ្ងៃអាទិត្យម្សិលមិញ មានករណីកូវីដ១៩ថ្មីៗ ចំនួន ៨៦៩៦៦នាក់បន្ថែមទៀត មាននៅ ៦១ ខេត្ត ក្រុង ទូទាំប្រទេសវៀតណាម។ រដ្ឋធានីវៀតណាមឆ្លងច្រើនជាងគេ គឺ ១១៥១៧នាក់។

ក្រៅពីឆ្លងជិត ៩ម៉ឺននាក់ វៀតណាមក៏បន្តមានមនុស្សស្លាប់ព្រោះជំងឺនេះ ៩៤នាក់បន្ថែមទៀត កាលពីថ្ងៃទី២៧ កុម្ភៈ នាំឲ្យអ្នកស្លាប់សរុបកើដល់ ៤០១៤៤នាក់ហើយ ស្មើនឹង ១.២ភាគរយនៃចំនួនឆ្លងសរុប ៣.២៤លាននាក់ ប៉ុន្តែក៏មានអ្នកជំងឺ ៣១៩០នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែរ ៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner