នគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យ ២នាក់ករណីលួច (បង្គន់សាធារណៈ)

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួច(បង្គន់សាធារណៈ) កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ១៨០០ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ូ សាវ៉ន ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរប្រធានការិយាល័យគ្រប់គ្រងសួនសាលារាជធានី ស្នាក់នៅផ្ទះលេខ៦E0 ផ្លូវលេខ១៣៩ ភូមិ/សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ចំណែកជនសង្ស័យទី១-ឈ្មោះសុខ ដារ៉ូភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅមិនពិតប្រាកដ(គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ ជាអ្នកធ្វើសកម្មភាពលួច។ ទី២-ឈ្មោះស៊ន ថាភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាអ្នកទិញអេតចាយ ស្នាក់នៅដីឡូត៍គ្មានលេខ ផ្លូវបេតុង ក្រុម១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ ជាអ្នកទិញបង្គន់។

សម្ភារដកហូតរួមមាន៖
១-រុឺម៉កម៉ូតូ១គ្រឿងម៉ូតូម៉ាករ៉េវ៉ូ១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1J-3378
២-បង្គន់៣គ្រឿងដោះចេញជាបំណែកៗ ក្នុងនោះមានជញ្ជាំងបង្គន់៩ផ្ទាំង, ទ្វារបង្គន់៣, ដំបូលបង្គន់២, បាតបង្គន់៣, ឡាបូបង្គន់១។
សម្ភារបង្គន់ទាំងអស់ត្រូវប្រគល់ឱ្យជនរងគ្រោះវិញ។

លោកអធិការនគរបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងទៀតថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានដឹកបង្គន់សាធារណៈចំនួន ៤គ្រឿងមកដាក់ដើម្បីរៀបចំកម្មវិធីបុណ្យនៅកន្លែងកើតហេតុខាងលើ។ ក្រោយមកក៏មានជនសង្ស័យបានធ្វើសកម្មភាពលួចយកបង្គន់ ៣គ្រឿងដោយដោះជាបំណែកៗ។ លុះព្រឹកឡើងថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ។ បន្ទាប់ពីបានទទួលបណ្តឹងហើយ កម្លាំងជំនាញខណ្ឌ និង ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវឈានទៅឃាត់ជនសង្ស័យ ២នាក់ខាងលើនៅចំណុចដីឡូត៍មួយកន្លែង ផ្លូវបេតុង ក្រុម១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ រួមទាំងសម្ភារវុត្ថុតាងបង្គន់របស់ជនរងគ្រោះ ដោយជនសង្ស័យដោះជាបំណែកៗ ។

បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋានបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner