សហភាពអឺរ៉ុបចង់ឱ្យអ៊ុយក្រែនចូលជាសមាជិកនៃប្លុកនេះ

ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបបានអះអាងថា សហភាពអឺរ៉ុបចង់ឃើញអ៊ុយក្រែនចូលរួមក្នុងជួរខ្លួន ខណៈជម្លោះយោធារវាងទីក្រុងគៀវ-ទីក្រុងម៉ូស្គូបានផ្ទុះឡើង។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃអាទិត្យយ៉ាងដូច្នេះថា យើងមានដំណើរការជាមួយអ៊ុយក្រែន ដែលជាឧទាហរណ៍ ការរួមបញ្ចូលទីផ្សារអ៊ុយក្រែនទៅក្នុងទីផ្សារតែមួយ… យើងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបណ្តាញថាមពល ដូច្នេះប្រធានបទជាច្រើនដែលយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា។ លោកស្រីបន្ថែមថា យូរៗទៅពួកគេ (អ៊ុយក្រែន) ជាកម្មសិទ្ធិរបស់យើង… ពួកគេជាម្នាក់ក្នុងចំណោមយើង ហើយយើងចង់ឱ្យពួកគេចូល។

ទីក្រុងកៀវបានស្វែងរកជាយូរមកហើយ ដើម្បីចូលរួមក្នុងប្លុកនេះ ទោះជាយ៉ាងណាក៏ដោយដំណើរការបានអូសបន្លាយជាច្រើនឆ្នាំ ដោយសហភាពអឺរ៉ុបមានការស្ទាក់ស្ទើរក្នុងការសន្យាសមាជិកភាពជាមួយអ៊ុយក្រែន ដោយជំរុញឱ្យធ្វើកំណែទម្រង់ដើម្បីកម្ចាត់អំពើពុករលួយជាមុនសិន។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក Zelensky បានស្នើឱ្យសហភាពអឺរ៉ុបធ្វើការសម្រេចចិត្តបន្ទាន់ ស្តីពីសមាជិកភាពរបស់ប្រទេសអ៊ុយក្រែន។ ការអំពាវនាវខាងលើនេះបានទាក់ទាញការគាំទ្រភ្លាមៗពីប៉ូឡូញ និងលីទុយអានី ដែលកាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅនេះ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលនិយាយថា ទីក្រុងកៀវគួរតែត្រូវបានផ្តល់ឋានៈជាបេក្ខជនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner