លោកជំទាវ ម៉ែន សំអន និងអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ពីភាពរឹងមាំ ទាំងនយោបាយនិងវិនិយោគ ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ
ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ជូនឯកអគ្គរដ្ឋ ទូតអូស្ត្រាលីប្រចាំកម្ពុជា អំពីទំនាក់ទំនងយោបាយដ៏រឹងមាំ និងកិច្ចគាំទ្រសម្រាប់ការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី និងបានស្នើសុំឲ្យភាគីអូស្ត្រាលីបន្តផ្តល់អារហាររូបករណ៍ ដល់មន្រ្តីរាជការ សិក្សាមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការ បណ្តុះបណ្តាល (ACE) ។


ការបញ្ជាក់នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសលោកជំទាវឧបនាយករដ្ឋមន្ត្រី បាន អនុញ្ញាតឲ្យឯកឧត្តម ប៉ាប៊ូ កាង (Pablo Kang) ឯកអគ្គ រដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង ។


ឯកឧត្តម Pablo Kang បានបង្ហាញក្តីរីករាយ ដែលលោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតឲ្យមាន ជំនួប នៅថ្ងៃនេះ។ ឯកឧត្តមបានជម្រាបលោកជំទាវថា ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី បានរួមគ្នា យកចិត្តទុក ដាក់ លើការ យកចិត្តទុកដាក់លើបញ្ហាយែនឌ័រ និងផ្តោតការ លើក តម្កើងស្ត្រីនៅក្នុងវិស័យមួយចំនួន ដោយផ្តោតលើបញ្ហា ស្ត្រី ក្នុងក្របខណ្ឌសន្តិសុខ និងសន្តិភាព និងការរៀបចំគោល នយោបាយក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារផងដែរ ។


ឯកឧត្តមបានបន្តទៀតថា ឆ្នាំនេះ ជាខួបលើកទី ៧០នៃ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងអូស្ត្រាលី ហើយ ក៏ជាឆ្នាំដ៏សំខាន់ដែលប្រទេសទេសអូស្ត្រាលី ក៏ដូចជាប្រទេស កម្ពុជា និងពិភពលោក កំពុងរួមគ្នាទប់ស្កាត់នូវការឆ្លងរីក រាលដាលនៃជំងឺកូវីដ ១៩ (អូមីក្រុង) ។ ក្នុងនោះប្រទេស អូស្ត្រាលីក៏បានផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខាសុខាភិបាល ក៏ដូចជា ទូរក្សាវ៉ាក់សាំងដល់កម្ពុជាផងដែរ ។
ឯកឧត្តម អគ្គរដ្ឋទូត ក៏មានសង្ឃឹមផងដែរថា កម្ពុជា អាចចូល រួមក្នុងការផ្តល់ការគាំទ្រទៅនឹងគំនិតផ្តួចផ្តើមមួយរបស់ប្រទេសអូស្ត្រាលី និងប្រទេសកូរ៉េ ដែលជាការរៀបចំ ជាសេចក្តី ថ្លែងការណ៍ ជាអ្នកដឹកនាំស្តីអំពីការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ នារី លើក្របខ័ណ្ឌកិច្ចប្រជុំកំពូល (East Asia Submmit) ។
ចំណែកឯសំណើរទាក់ទងនឹងការផ្តល់អាហាររូបកណ៍ដល់មន្ត្រីរាជការនៅក្រសួង បានទទួលការសិក្សានៅមជ្ឈមណ្ឌល អូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE) ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសុំទុកពិភាក្សា និងជូនដំណឹងនៅ ពេល ក្រោយ ។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្វាគមន៍ និងសម្ដែងការអបអរសាទរ ចំពោះឯកឧត្តម Pablo Chiho Kang ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្ត្រាលីប្រចាំនៅ ព្រះរាជា ណាចក្រកម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ ប្រទេសអូស្ត្រាលី ដែលបានជួយដល់កម្ពុជា ទាំងក្នុង ក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ក្របខ័ណ្ឌអាស៊ាន ក៏ដូចជា ដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ ៕
ដោយ៖ ថេត វិចិត្រ







