រកឃើញជ័យលាភីការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថា្នក់តំបន់ មណ្ឌលខេត្តព្រៃវែង

ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់តំបន់ មណ្ឌលខេត្តព្រៃវែងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២នេះ ខណៈគណៈកម្មការបច្ចេកទេសបានរកឃើញម្ចាស់ជ័យលាភីទាំង៦វិញ្ញាសា។

តំណាងគណ:កម្មការបច្ចេកទេសបញ្ជាក់ជូនងា វិញ្ញាសាចំនួន៦នេះ រួមមាន៖ វិញ្ញាសា ៣នាក់ ទល់៣នាក់ បុរស-នារី , វិញ្ញាសា ១នាក់ ទល់១នាក់ យុវជន-យុវនារី និងវិញ្ញាសាវាយយកពិន្ទុ បុរស-នារី។ ព្រឹត្តិការណ៍នេះស្រូបបានកីឡាករសរុបចូលរួមប្រកួតប្រជែង សរុប៤៦នាក់ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅខេត្តព្រៃវែង។

គណៈកម្មការរៀបចំការប្រកួតបានសំដែងនូវមនោសញ្ចេតនារីករាយបំផុត ចំពោះវត្តមាន គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកចូលរួម ក្នុងពិធីបិទ ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់តំបន់ ដែលញ៉ាំងឱ្យពិធីនេះប្រកបដោយ បរិយាកាស រីករាយក្រៃលែង។

ការរៀបចំប្រកួតនេះក្នុងគោលបំណងជ្រើសរើសយកក្រុមកីឡាករ កីឡាការិនី នៅក្នុងតំបន់ ដែលមកពីខេត្តចំនួន ៥ខេត្តគឺខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាព
និងទេពកោសល្យ ចំណាត់ថ្នាក់លេខ១ និងលេខ២ ដើម្បីចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។

ឆ្លងតាមការប្រកួតយ៉ាងសកម្ម ស្វិតស្វាញអស់រយៈពេល២ថ្ងៃនេះបានកត់សម្គាល់ឃើញថា ក្រុមកីឡាករ កីឡាការិនីទាំងអស់បានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួនចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។ កាយវិការដែលក្រុមកីឡាករ កីឡាការិនី បានអនុវត្តក្នុងការប្រកួត លើកនេះ គឺពិតជាឈរលើស្មារតីគោរពវិន័យ បទបញ្ជាបច្ចេកទេស និងចេះស្រឡាញ់យោគយល់អធ្យាស្រ័យគ្នា។ សក្ខីកម្មនេះ បានបង្ហាញថា ក្រុមកីឡាករ កីឡាការិនីបានលយល់យ៉ាងច្បាស់នូវ មនសិការកីឡា និងបានផ្សារភ្ជាប់យ៉ាងជិទស្និទ្ធនូវចំណងសាមគ្គីភាព ភាតរភាព និងការយោគយល់គ្នាដែលជាគំរូមួយដ៏ល្អសម្រាប់អនាគតប្រទេសជាតិរបស់យើង។

សូមបញ្ជាក់ថា ពិធីបំពាក់មេដាយទទួលបានការផ្តល់កិត្តិយសពីឯកឧត្តម អន វិរៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្ត៕ ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner