ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២ មីនា ២០២២
នៅសប្តាហ៍ក្រោយ សម្តេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ
សម្តេចតេជោបានកោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវ ហើយរំពឹងថា ប្រជាពលរដ្ឋនឹងមិនយកសួនទ្រូងផ្លូវធ្វើជាកន្លែងបន្ទោបង់
គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ
សម្តេចតេជោកោតសរសើរពីរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣
ការសាងសង់ផ្លូវនៅកម្ពុជាបានផ្លាស់ប្តូរហើយ ដោយពីមុនសាងសង់ផ្លូវគិតធ្វើឱ្យបានវែង តែឥឡូវគិតពីការធ្វើឱ្យបានរឹងមាំ
កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ ក្នុងនោះជាង ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រដ្ឋ
ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ពីកំណាត់ផ្លូវជាតិលេខ៣ ស្របពេលកម្ពុជាពង្រីកការវិនិយោគភាគនិរតីប្រទេស
សម្តេចអំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទម្ងន់កំណត់ និងបើកបរលើសល្បឿនកំណត់
សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះឡើយ
សង្គ្រាមរវាងរុស្សុី-អ៊ុយក្រែន នៅពេលនេះបានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ ហើយនឹងអូសបន្លាយកាន់តែយូរ បើរុស្ស៉ីរក្សាទាហានទុកនៅអ៊ុយក្រែន
រុស្សុី-អ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ
សង្គ្រាមរុស្សុី-អ៊ុយក្រែន ក្លាយទៅជាការដាក់បន្ទុកបន្ថែមសម្រាប់សេដ្ឋកិច្ចពិភពលោក រួមទាំងសេដ្ឋកិច្ចកម្ពុជា
បើសង្គ្រាមរុស្សុី-អ៊ុយក្រែនឈានដល់ការប្រើនុយក្លេអ៊ែរ នោះអឺរ៉ុប រុស្ស៉ី និងអាមេរិកផង អាចនឹងខ្ទេចខ្ទី
សន្តិភាព គឺនយោបាយអាទិភាពខ្ពស់បំផុតរបស់កម្ពុជានាពេលបច្ចុប្បន្ន។ បើធានាសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
សម្តេចតេជោសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការឡើងថ្លៃប្រេង
សម្តេចតេជោមិនគាំទ្រការផ្តាច់ខ្លួនរបស់ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ពីចិននោះឡើយ៕