ស្ដេចប្រដាល់ Tyson Fury ស្ម័គ្រចិត្តចូលធ្វើសង្គ្រាម ប្រសិនបើអង់គ្លេសជួយអ៊ុយក្រែន

កំពូលអ្នកប្រដាល់អ៊ុយក្រែនជាច្រើនរូបស្ម័គ្រចូលទ័ព ដូចជា អតីត Wladimir Klitschko និង Vitali Klitschko , Vasy Lomachenko ម្ចាស់ខ្សែក្រវាត់៣ប្រភេទទម្ងន់ និងកីឡាករ Oleksandr Usyk ។ ឥឡូវស្តេចប្រដាល់ Tyson Fury របស់អង់គ្លេស បានអះអាងថា ប្រសិនបើអង់គ្លេសបញ្ជូនទ័ពជួយអ៊ុយក្រែន រូបគេចុះឈ្មោះមុនគេតែម្ដង ។

ការលើកើឡងនេះបន្ទាប់ពី ប្រធានាធិបតី អ៊ុយក្រែន អំពាវនាវថា ជនជាតិណាក៏ដោយ ឱ្យតែចង់ជួយប្រយុទ្ធជាមួយអ៊ុយក្រែន លោកនឹងបើកឱ្យចូលជួយ ដោយមិនគិតពី VISA អ្វីនោះទេ ។ ខណៈដែលពេលនេះ អ៊ុយក្រែន ក៏បានដោះលែងអ្នកទោសទាំងអស់ ដែលស្ម័គ្រចិត្តកាន់កាំភ្លើងប្រយុទ្ធជាមួយរុស្ស៊ីផងដែរ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner