ផ្លូវចំនួន៤៥ខ្សែក្នុងក្រុងសៀមរាប ចាប់ផ្តើមសន្ថាបនានៅក្នុងឆ្នាំ២០១៩នេះ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងថាៈ កន្លងមកក្រុងសៀមរាប បានជួបនូវបញ្ហាច្រើនដែរ ទីមួយបញ្ហាផ្លូវ ដោយបានទទួលនូវការរិះគន់ច្រើនពាក់ព័ន្ធ និងបញ្ហាផ្លូវ លោកបានគិតថាបងប្អូនពូមុីងសុទ្ធតែបានជួប នូវផលលំបាក់អំពីការធ្វើរតំណើរតាមផ្លូវរបស់យើងដែលទទួលរងការខូចខាតច្រើន និងទទួលបាននូវការចុះផ្សាយព័ត៌មានជាច្រើន ។

ឯកឧត្តមអភិបាលខេត្ត លោកបានជ្រាបអំពីព័ត៌មាននេះ ហើយបានយកចិត្តទុកដាក់ នូវព័ត៌មាននេះ ហើយក៏មានផែនការណ៍ជាក់លាក់ រួចរាល់អស់ហើយ ក្នុងពេលកន្លងមកនេះ អាជ្ញាធរពិតជាអត់ធ្មត់ ដោយមិនបានឆ្លើយតបពាក់ព័ន្ធទៅ និងការរិះគន់ក្នុងន័យសន្ថាបនា។ ឯកឧត្តមអភិបាលខេត្ត លោកបានជ្រួលជ្រាប អំពីការលំបាក របស់បងប្អូនក្នុងរយៈពេលប៉ុន្មានខែមកនេះ នៅពេលដែលបងប្អូនឆ្លងកាត់ផ្លូវលំបាក លោកបានសុំការអធ្យាស្រ័យ ចំពោះការយឺតយ៉ាវ ។

លោក នួន ពុទ្ធរ៉ា បានបញ្ជាក់ថា នៅឆ្នាំនេះក្រុងសៀមរាប ទទួលបានផ្លូវចំនួន ៤៥ខ្សែ ផ្លូវ ៣៥ខ្សែ និងត្រូវបានសន្ថាបនានៅក្នុងឆ្នាំ២០១៩នេះ ពេលនេះវាចុងឆ្នាំបន្តិច ក៏ប៉ុន្តែយើងសាងសង់នៅក្នុងកាលបរិច្ឆេតឆ្នាំ២០១៩ ។ សុំការយោគយល់អធ្យាស្រ័យ ដើម្បីធ្វើរផ្លូវ យើងចាយលុយច្រើន ដើម្បីធ្វើរផ្លូវយើងមាននីតិវិធីច្រើនទំរាំបំពេញនីតិវិធីអស់ រដូវភ្លៀងបានមកដល់ យើងត្រូវបង្ខំចិត្ត អត់ទ្រាំ អត់ធ្មត់ទទួលនូវគ្រប់ព័ត៌មានទាំអស់ ប៉ុន្តែយើងអត់អាចធ្វើរកើតនៅខែភ្លៀង ហើយវាខូចត្រឡប់ទៅវិញ អញ្ចឹងហើយបានឯកឧត្តមអភិបាលខេត្ត លោកអត់ធ្មត់ហើយទ្រាំទាំងខ្លួនឯងក៏ពិបាកដែរ ហើយក៏មិនចង់ឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ក្នុងរដូវភ្លៀងប៉ុន្មានខែមកនេះ ក៏ប៉ុន្តែទោះយ៉ាងណា សុំការយោគយល់ ហើយមកដល់ពេលនេះយើងបានចាប់ផ្តើមធ្វើរផ្លូវ បណ្តើរៗហើយ កន្លែងមួយចំនួនយើងចាប់ផ្តើមបើកការដ្ឋាន និងផ្លូវមួយចំនួនទៀតយើងនឹងបើកការដ្ឋានជាបន្តរបន្ទាប់ ។

ជាមួយនឹងការធ្វើរផ្លូវទាំង៤៥ខ្សែរនេះ និងផ្លូវជាច្រើនទៀតដែលយើងត្រូវជួសជុល បងប្អូនប្រជាពលរដ្ឋបានឃើញក្រុមការងារកំពុងជួសជុលប៉ះនោះមិនមែនជាការធ្វើផ្លូវនោះទេ យើងគ្រាន់តែជួសជុលផ្លូវខូចខ្លះ  គម្រោងផ្សេង ដែលមាន៧០០ការ៉េ ដែលត្រូវជួសជុលកន្លែងសំបុកមាន់ និងផ្លូវណាដែលវាខូចតិច ។ ក៏ប៉ុន្តែផ្លូវ៤៥ខ្សែនេះ គឺផ្លូវផ្សេងទាំងស្រុង ។

លោក នួន ពុទ្ធារ៉ា បានពាំនាំនូវការគិតគូរនូវការសម្រេចរបស់ឯកឧត្តមអភិបាលខេត្ត ជម្រាបរាយការណ៍ជូនបងប្អូនប្រជាពលរដ្ឋ ផ្លូវទាំង៤៥ខ្សែនេះ អាជ្ញាធរក៏គ្រោងដើម្បីរាបចំផ្លូវជាតិលេខ៦ឡើងវិញ ចាប់ពីព្រះរាជតំណាក់ទៅវង្វង់មូលប្រលានយន្តហោះ យើងធ្វើរទំហំអោយដូចពីព្រះរាជតំណាក់ទៅផ្សារធំថ្មី តែពីរគន្លងធំ ជួសជុលឡើងវិញ អាច និងចាប់ផ្តើមនៅចុងខែនេះឬដើមខែក្រោយ ហើយយើងបានគិតទៅលើសោភ័ណ្ណភាពទៅតាមបណ្តាលខ្សែផ្លូវនានា និងតាមទីកន្លែងនានា ក្នុងន័យលើកកម្ពស់សោភ័ណ្ណភាពក្រុង។

ទាំងនេះជាការលើកឡើងរបស់ លោក នួន ពុទ្ធារ៉ា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់  អាគារសិក្សាសាលាមត្តេយ្យ វត្តព្រិនមួយខ្នងបួនបន្ទប់ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner