អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើង ដល់ ជាង៤៤៦លាននាក់និងអ្នកស្លាប់ជាង៦លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភព លោក បានកើនឡើងដល់ ៤៤៦,៦១២,២៥១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០១៩,៤៤១នាក់ និងជាសះស្បើយឡើងវិញ ៣៧៩,៦២៩,៩៥៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាពស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមាន ចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួន អ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០,៩១៧,៥២២នាក់ ស្លាប់ចំនួន ៩៨៤,០២០នាក់ និងជា សះស្បើយចំនួន ៥៤,៧៥៣,១៨១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាង ស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមាន អ្នក ឆ្លង ៤២,៩៦៧,០៧៧នាក់ ស្លាប់ចំនួន ៥១៥,១៣៣នាក់ និងជាសះស្បើយ ៤២,៣៨៨,៤៧៥នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រេស៊ីល។ ប្រេស៊ីល មានអ្នក ឆ្លង ២៩,០៤៩,០១៣នាក់ ស្លាប់ ៦៥២,២០៧នាក់ និងជាសះស្បើយ ២៧,០៥៨,៣៧១នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា