លោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំកម្ពុជា បានថ្លែងថា ហ្វាំងឡង់ មានគម្រោងបង្កើតអគ្គិសនី ដុតដោយអង់កាំ នៅក្នុងប្រទេសកម្ពុជា
ក្នុងជំនួបពិភាក្សាងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក Philippe Kridelka ឯកអគ្គរាជទូតហ្វាំងឡង់ ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Satu Suikkari-Kleven បានរំលឹកថា នាពេលកន្លងមក ហ្វាំងឡង់ ក៏បានជួយកម្ពុជានៅផ្នែកមួយចំនួន តាមរយៈអង្កការក្រៅរដ្ឋាភិបាល។
លោកស្រី មានប្រសាសន៍ថា “ចំណាប់អារម្មណ៍របស់ហ្វាំងឡង់ ជួយដល់ការងារ ថាមពលក៏កើតថ្មី ដែលកន្លងមកនេះ ក៏មានការជួយដល់សហគមន៍តូចៗមួយចំនួន ក្នុងការបង្កើតនូវគម្រោងអគ្គិសនីតូចៗ តាមរយៈការដុតអង់កាំ នៅតាមតំបន់មួយចំនួន”។ លោកស្រីបន្ដថា ហ្វាំងឡង់រីករាយ ចង់ឃើញគម្រោងអគ្គិសនីដុតដោយអង់កាំ ពង្រីញទៅតំបន់ផ្សេងៗទៀត តាមរយៈគម្រោង ថាមពលក៏កើតថ្មី។
បន្ថែមពីនេះ ទូតហ្វាំងឡង់ លើកឡើងថា សព្វថ្ងៃនេះមានក្រុមហ៊ុនហ្វាំងឡង់ បានធ្វើការវិនិយោគ ថាមពលក៏កើតថ្មី នៅប្រទេសថៃ។ដូច្នេះ ទូតហ្វាំងឡង់ មានបំណងឲ្យក្រុមហ៊ុនទាំងនោះ មកធ្វើការវិនិយោគនៅកម្ពុជា។
ចំណែក ទូតបែលហ្ស៊ិក ប្រចាំកម្ពុជា បានឲ្យដឹងថា បែលហ្ស៊ិក កំពុងតែខិតខំសម្លឹងរកឱកាស ដើម្បីពង្រីញ នៅទំនាក់ទំនងលើវិស័យឯកជនជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ទូតបែលហ្ស៊ិ រំលឹកថា នាពេលកន្លងមក ប៉ែលហ្ស៊ិក បានជួយបណ្ដុះបណ្ដាល យុវជនជាប់ពន្ធនាគារ តាមរយៈអង្កការ ការីតាស ដើម្បីឲ្យពួកគាត់អាចមានលទ្ធភាពរកការងារធ្វើ ក្រោយចេញពីពន្ធនាគារវិញ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានអរគុណចំពោះ បែលហ្ស៊ិក និងហ្វាំងឡង់ ដែលបានជួយគាំទ្រទៅដល់ការអភិវឌ្ឍរបស់កម្ពុជា៕ធ.ដ