ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា បានលើកឡើងថា សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់ ក្នុងការដំណើរអភិវឌ្ឍនៃសង្គមសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ព្រមទាំងការរក្សាសុខសន្តិភាពសង្គមប្រកបដោយចីរភាព ។ អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ បានលើកឡើងដូច្នេះតាមរយៈ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា៖ អបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ៖ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលជា ប្រធានបទមួយដ៏មានអត្ថន័យបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ស្រ្តីក្នុងដំណើរការនៃការកសាង និងអភិវឌ្ឍ សេដ្ឋកិច្ច សង្គម។ ប្រធានបទនេះ បង្ហាញឱ្យឃើញពីភាពចាំបាច់ បំផុត ក្នុងការជំរុញឱ្យមានការបន្តលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងការជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សមភាពយេនឌ័រ ពិតជាមាន សារៈសំខាន់ក្នុងការដំណើរអភិវឌ្ឍនៃសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ព្រមទាំងការរក្សាសុខសន្តិភាពសង្គមប្រកប ដោយ ចីរភាព។

ប្រធាន ស.ស.យ.ក. បានបបន្តថា នៅក្នុងបរិបទកម្ពុជា និយាយ ដោយឡែក តម្លៃស្រ្តី ត្រូវបានលើកកម្ពស់តាំងពីបុរាណ ដែលជាកត្តា ប្រវត្តិសាស្រ្តផង និងកត្តាសង្គមផង។ ក្នុងនយោបាយ ជាពិសេស ក្រោមការដឹកនាំរបស់សម្តេចតេជោសែន ការផ្តល់តម្លៃស្ត្រី នឹងរឹតតែ សំខាន់ តាមរយៈការផ្តល់តួនាទីជាថ្នាក់ដឹកនាំនៅតាមស្ថាប័ន វិស័យ និងកិច្ចការរាជការជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី សូមលើកដៃគោរព ជូនពរ ដល់លោកយាយ អ្នកម្តាយ មីង បងស្រី ប្អូនស្រី នៅទូទាំងព្រះរាជា ណាចក្រកម្ពុជា បានពើបប្រទះតែសេចក្តីសុខ និងនៅបន្តនៅជាម្លប់ នៃកូនចៅ ជាភរិយាឧត្តម និងជាបុត្រធីតាដែលស្របតាមគន្លងធម៌ ។

សូមរំលឹកថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានមហាសន្និបាត អង្គការសហប្រជាជាតិប្រកាស នៅឆ្នាំ១៩៧៧ ជាថ្ងៃអង្គការ សហប្រជាជាតិស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក និងជា ព្រឹត្តការណ៍ដែលត្រូវប្រារព្ធនៅទូទាំងសកលលោក ដើម្បីរម្លឹកពី ប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាននានា សំដៅបន្ត លើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហាន ដល់ស្ត្រី និងក្មេងស្រី ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner