ក្រុមបាតុករចំនួន ១៨២នាក់ ដែលជាអតីតបុគ្គលិក និង បុគ្គលិកណាហ្គាវើលដ៏ មិនព្រមសហការ ជាមួយ អាជ្ញាធរ រាជធានីភ្នំពេញ ដើម្បីផ្តល់សំណាកធ្វើតេស្តរក មេរោគកូវីដ១៩

ភ្នំពេញ៖ រហូតដល់រសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ក្រុម គ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដែល ប្រចាំការ នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ បានស្នើសុំ កិច្ចសហការពី ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គា វើលដ៏ ចំនួន ១៨២នាក់ (ស្រី ១៦១នាក់) ដែលត្រូវបានអាជ្ញាធរមាន សមត្ថកិច្ចអនុវត្តវិធានការច្បាប់អញ្ជើញមកធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ កាលពីថ្ងៃទី០៧ ខែមីនាឆ្នាំ២០២២។ អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺរហូត ដល់ម៉ោង ១៧:០០ នាទី នៅរសៀលថ្ងៃទី០៨ ខែមីនានេះ ក្រុមបាតុករទាំងអស់នៅតែ ពុំព្រមផ្ដល់កិច្ច សហការជាមួយក្រុមគ្រូពេទ្យ ដោយពុំព្រមផ្ដល់ ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីបំពេញបែប បទសម្រាប់ធ្វើតេស្តយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យ ព្យាយាមខិតខំពន្យល់ហេតុផល ព្រមទាំងមានការ សម្របសម្រួល ពីអាជ្ញាធរដោយភាពអត់ធ្មត់យ៉ាងណាក៏ដោយ។ នេះបើតាមសេចក្តី ជូនដំណឹងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញដែលAMSទទួលបាន។

សចក្តីបកាសបានបញ្ជាក់ថាមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា ក្រុមបាតុករទាំង ១៨២នាក់ មានចេតនាពុំ ចូលរួមអនុវត្តវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចនាំឱ្យមានហានិភ័យ ចំពោះសុខភាព សាធារណៈ ដោយបង្កការឆ្លងរាលដាលទៅអ្នកដទៃ ញាតិមិត្ដ ក្រុមគ្រួសារ និងសហគមន៍។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូម ធ្វើការ ណែនាំសារជាថ្មីដល់ក្រុមបាតុករទាំង ១៨២នាក់ មិនត្រូវធ្វើកា រប្រមូលផ្ដុំ តាមទីសាធារណៈ ដោយហេតុថា ក្រុមបាតុករទាំងអស់ នេះពុំបានយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ នៅឡើយ។ ក្នុងករណីក្រុមបាតុករណាម្នាក់មានរោគសញ្ញា ក៏ដូចជាមានការ សង្ស័យ អំពីការឆ្លងជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើតេស្តរហ័ស ឬទៅយកសំណាកនៅតាមគោលដៅដែលបានកំណត់នៅជិតផ្ទះបំផុត។ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner