លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គមជាពិសេសធ្វើឲ្យសង្គមកម្ពុជា ទាំងមូលមានសុខសន្តិភាព ស្ថិរភាពសង្គមជាតិ
លោកជំទាវ កិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ បានជួបសំណេះសំណាលជាមួយតំណាងអាចារ្យ អាចារិនី ទូទាំងប្រទេសចំនួន ១០០០នាក់ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
ឯកឧត្តមហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍បញ្ជាក់ថា ពិធីជួបជុំ ដែលបានប្រារព្វធ្វើនាពេលនេះ គឺពិតជាកើតចេញពីមនុញ្ញ ផលនៃសុខសន្តិភាពស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គម ជាតិ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ប្រកប ដោយភាពជឿជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងការរួមចំណែកឧបត្ថម្ភ និងគាំទ្រទាំងស្មារតី និងសម្ភារពីបណ្តាដៃគូពាក់ព័ន្ធនានា ធ្វើឲ្យវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ នៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវអត្តសញ្ញាណរបស់ខ្លួន រហូតមកទល់ពេលបច្ចុប្បន្ននេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម មានប្រសាសន៍បញ្ជាក់ទៀតថា សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម
ជាពិសេសធ្វើឲ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរនិន្នាការជំនឿសាសនា អំពើហិង្សាផ្សេងៗទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គម ជាតិទាំងមូលផងដែរ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍លើកឡើងថា កម្ពុជា ជាប្រទេសមួយដែលមានសាសនា វប្បធម៌ អរិយធម៌ និងប្រពៃណី ទំនៀមទម្លាប់សម្បូរបែប ហើយមានប្រជាជន ជាជនជាតិមួយមានវ័យចំណាស់យូរលង់ណាស់មកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកហៅថា “ អាចារ្យ អាចារ្យ ជាអ្នកដឹក នាំពិធីនានា និងជាអ្នកបង្ហាត់បង្រៀនជាអ្នកពន្យល់បង្ហាញជាបុគ្គលដែលគួរគោរពបូជា និងមានចំណេះដឹងខ្ពស់ច្បាស់ លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
គិតមកទល់នឹងពេលបច្ចុប្បន្ននេះក្រសួងបានបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរបានចំនួន៣៤ វគ្គ និងមានសិក្ខាកាមជាអាចារ្យ អាចារិនី មកពីគ្រប់រាជធានី ខេត្ត ទូទាំងប្រទេស មានចំនួន ១០,៤៩៩ រូប ក្នុងនោះព្រះសង្ឃចំនួន៥៧៩ អង្គនិងស្ត្រី ចំនួន ១៤២នាក់។
ប៉ុន្តែចំនួននេះនៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទនៅឡើយទេ។ កត្តានេះ ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលជា បន្តបន្ទាប់ទៀត ដើម្បីបំពេញទៅ តាមតម្រូវការរបស់ពុទ្ធបរិស័ទនៅទូទាំប្រទេស តដើម្បីឲ្យស្របនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕ធ.ដ