ប្រមុខការពារជាតិតួកគីអះអាងថា នៅត្រឹមចុងឆ្នាំនេះ តួកគីនឹងបញ្ជូនអ្នកទោសរដ្ឋឥស្លាម ISIS ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ
អត្ថបទដោយ៖
Kien Sereyvuth
តួកគី៖ រដ្ឋមន្ត្រីមហាផ្ទៃតួកគីលោក Suleyman Soylu បានថ្លែងថា នៅត្រឹមចុងឆ្នាំនេះប្រទេសរបស់លោកនឹងបញ្ជូនក្រុមអ្នកប្រយុទ្ធរដ្ឋឥស្លាម ISIS ដែលកំពុងជាប់ឃុំខ្លួនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។
កងកម្លំាងតួកគីចាប់បានក្រុមអ្នកប្រយុទ្ធរដ្ឋឥស្លាម ISIS ២៨៧នាក់ នៅតំបន់ភាគឦសានប្រទេសស៊ីរី ជាទីដែលទីក្រុងអង់ការ៉ាបើកប្រតិបត្តិការយោធាកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ YPG កាលពីខែតុលាកន្លងទៅ ខណៈជនសង្ស័យពាក់ព័ន្ធនឹងក្រុមភេវរកររាប់នាក់ផ្សេងទៀតកំពុងជាប់ឃុំ ។
ប្រមុខមហាផ្ទៃតួកគីរូបនេះបាននិយាយនៅថ្ងៃអង្គារថា លោកគិតថា យើងត្រូវតែបញ្ជូនក្រុមអ្នកប្រយុទ្ធរដ្ឋឥស្លាម ISIS មួយចំនួនធំទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅត្រឹមចុងឆ្នាំនេះហើយបណ្ដាប្រទេសមួយចំនួន ដែលបានលុបចោលសញ្ជាតិ្តពលរដ្ឋខ្លួនបានចូលរួមជាមួយរដ្ឋឥស្លាម ISIS គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ ៕ធ.ដ