លោក ចូ បៃដិន ទម្លាក់កំហុសលើរុស្ស៊ី ក្រោយអតិផរណាសហរដ្ឋអាមេរិកហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់ការស្តីបន្ទោសចំពោះអតិផរណាខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំ និងតម្លៃឧស្ម័នដែលកើនឡើងលឿនបំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសខ្លួន ទៅលើសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយលើកហេតុផលថា ការលំបាកផ្នែកហិរញ្ញវត្ថុណាក៏ដោយ ដែលប្រជាជនអាមេរិកទទួលបាននោះ គឺគ្មានអ្វីប្រៀបធៀបទៅនឹងការឈឺចាប់របស់ប្រជាជនរុស្ស៊ីនោះទេ។

បន្ទាប់ពីក្រសួងការងារអាមេរិកបានបញ្ចេញតួលេខអតិផរណាខ្ពស់គួរឱ្យព្រួយបារម្ភ លោក ចូ បៃដិន បាននិយាយដូច្នេះថា វានឹងមានការចំណាយនៅក្នុងផ្ទះ (ប្រទេស) នៅពេលដែលយើងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមដែលមិនបង្កហេតុរបស់លោក ពូទីន ប៉ុន្តែប្រជាជនអាមេរិកអាចដឹងពីរឿងនេះថា ការចំណាយដែលយើងកំពុងដាក់លើលោក ពូទីន និងបក្ខពួករបស់គាត់ គឺបំផ្លិចបំផ្លាញច្រើនជាងការចំណាយដែលយើងកំពុងប្រឈម។

ទោះបីជាយ៉ាងណា លោក ពូទីន បានប្រកែកថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមកាត់ផ្តាច់ការបរាជ័យផ្នែកសេដ្ឋកិច្ចរបស់ខ្លួនទម្លាក់ទៅលើរុស្ស៊ី ហើយបានចង្អុលបង្ហាញថា ប្រទេសរបស់លោកផ្គត់ផ្គង់ប្រេង និងឧស្ម័នក្នុងបរិមាណតិចតួចប៉ុណ្ណោះបើធៀបនឹងសហរដ្ឋអាមេរិក ដូច្នេះហើយ មិនអាចត្រូវស្តីបន្ទោសចំពោះការខ្វះខាតណាមួយបានឡើយ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner